ព័ត៌មាន
កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
306 views

ពេលថ្មីៗ នេះមានព័តមានជាច្រើនបានចុះពីមេរោគ Norovirus បានធ្វើឱ្យប្រជាជនខ្មែរយើងមានអារម្មណ៍ស្លន់បាត់ស្មារតីព្រោះតែខ្លាចវាដូចជាកូវីដ១៩។ សូមបងប្អូនកុំមានការភ័យព្រួយខ្លាំងពេក សម្រាប់មេរោគ Norovirus ឆ្លងនៅប្រទេសថៃច្រើនក៏ដោយ ការឆ្លងភាគច្រើនលើកូនក្មេងក្រោមអាយុ ៥ឆ្នាំនិងមនុស្សចាស់ មកពីក្រុមមនុស្សទាំងពីរនេះមានប្រព័ន្ធភាពស៊ាំខ្សោយ។ មេរោគនេះឆ្លងតាមរយះការប៉ះពាល់វត្ថុនិងអាហារឆៅដែលមានផ្ទុកមេរោគនេះ។ ចំពោះរោគសញ្ញាដូចជា ក្អួតចង្អោ រាគ ក្ដៅខ្លួន អស់កំលាំង និងឈឺក្បាល។

ដោយសារបញ្ហាបែបនេះ អ្នកកុំខ្លាចភ័យពេក វានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកខ្លាំងណាស់។ អ្នកត្រូវយល់់ជំងឺបង្កឡើងដោយមេរោគ Norovirus តាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCខ្មែរយើងចុះផ្សាយថា ដើម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស​៖

១. ជាជំងឺកើតឡើងជាប្រចាំនៅបណ្តាប្រទេសត្រជាក់​ ឬហៅថា​ ជំងឺក្អូតរាកបង្កឡើងដោយមេរោគនៅរដូវត្រជាក់​ ដែលតែងតែកើតឡើង​ និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា​ ចិន​ អាមេរិក​ អឺរ៉ុប​  ។ ល។

​២. ជាមេរោគមានវត្តមានយូរមកហើយ​ និងមិនមែនជាមេរោគផ្ទុះថ្មីទេ​ឬក៏គម្រាមកំហែងរាតត្បាតសកលទេ

៣. ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ​ ចាប់ពី​ ៦០អង្សាសេឡើងទៅ​ ដូច្នេះមិនងាយមានរាតត្បាតនៅក្នុងប្រទេសក្តៅសើម​ទេ​ ដូចជាប្រទេសយើងជាដើម​ 

៤. អ្នកឆ្លងជំងឺនេះមានរោគសញ្ញា​ ចង្អោរ​ ក្អួត​ រាក​ និងងាយជាទៅវិញរយៈពេលខ្លី​

៥. ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺ​ដូចជា​ ក្អក​ កំអួត​ លាមក​

៦. បង្ការជំងឺតាមរយៈ​ ពាក់ម៉ាស់​ លាងដៃ​ សំអាតអនាម័យ​ ប្រដាប់ប្រើប្រាស់​ និងបរិដ្ឋានជុំវិញ​។ ហើយអ្នកអាចទាក់ទងព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: [email protected]

អត្ថបទសរុប៖ 2422

អត្ថបទទាក់ទង

#ព័ត៌មាន

ចំណាំទុកផង! សេវានិងការព្យាបាលទាំង១៤ នេះ មិនរាប់បញ្ចូលក្នុង ប.ស.ស ទេ
Tror Sopheap
March 6 2025
1.8 K views

#ព័ត៌មាន

ត្រៀមអាវភ្លៀង ត្រៀមឆត្រផង! ខេត្តទាំងនេះមានភ្លៀងកក់ខែ ពីថ្ងៃទី៦ ដល់ទី ១០
Tror Sopheap
March 3 2025
868 views

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.7 K views

#ព័ត៌មាន

អភិបាល ឃួង ស្រេង ដាក់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាម
Tror Sopheap
February 27 2025
38 views

#ព័ត៌មាន

សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
Tror Sopheap
February 26 2025
650 views

#ព័ត៌មាន

សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
Tror Sopheap
February 25 2025
1.6 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារMarch 7 2025
អ្នកលើសគីឡូ! ញ៉ាំផ្លែឈើ ២នេះបំពែកជាតិខ្លាញ់អាក្រក់ ឱ្យសម្រកគីឡូបានលឿន
#ចិត្តសាស្ត្រMarch 6 2025
ឈប់ពីការងារប្រាក់ខែច្រើន! មកបំពេញក្តីស្រមៃជាអ្នករើសអេតចាយ ត្រឹមតែ ២ឆ្នាំសល់លុយរាប់ម៉ឺនដុល្លារ
#កីឡាMarch 6 2025
ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
#ជំងឺMarch 6 2025
ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
#ព័ត៌មានMarch 6 2025
ចំណាំទុកផង! សេវានិងការព្យាបាលទាំង១៤ នេះ មិនរាប់បញ្ចូលក្នុង ប.ស.ស ទេ
#អាហារMarch 5 2025
លាហើយខ្លាញ់! បន្លែផ្លែឈើទាំង៤ ពូកែកម្ចាត់ខ្លាញ់សម្រេកគីឡូ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

[email protected]

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia