គ្រិស្តសាសនា៖ ភាពខុសគ្នារវាងកំណែនានា
No edit summary |
|||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
{{ទំព័រគំរូ:ព្រះគ្រិស្តសាសនា}} |
|||
'''ព្រះគ្រិស្តសាសនា''' គឺជាសាសនារបស់អស់អ្នកដែល ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ។ |
|||
== ជំនឿ និង ការអនុវត្ត == |
== ជំនឿ និង ការអនុវត្ត == |
||
បន្ទាត់ទី៣៧៖ | បន្ទាត់ទី៣៩៖ | ||
ឆ្នាំ ១៥១៧ នៃគ្រឹស្តសករាជ លោកម៉ាទីនលូធើរ ជាបព្វជិតជនជាតិអាឡឺម៉ង់បានចាប់ផ្តើមចលនាមួយដែលមានឈ្មោះថា ការកែទម្រង់ ដោយលោកបានរិះគន់លើការអនុវត្តរបស់ព្រះវិហារមួយចំនួន ក៏ដូចជាសម្តេចប៉ាបផងដែរ។ ចាប់ពីពេលនោះ ការបែងចែកនិកាយគ្រីស្ទសាសនាបានកើតឡើងដោយរួមមាន វិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់និយម។ ក្នុងនោះប្រូតេស្តង់និយមមានបែងចែកជានិកាយជាច្រើនទៀត៕<ref>[https://www.kampucheathmey.com/belief/26372/ សូនីយ៉ា, ជំនឿអំពីគ្រិស្តសាសនា ដែលមនុស្សជាតិច្រើនជាងគេលើពិភពលោកគោរពជឿតាម, កម្ពូជាថ្មី, ថ្ងៃ ១០ ធ្នូ ២០២០]]</ref> |
ឆ្នាំ ១៥១៧ នៃគ្រឹស្តសករាជ លោកម៉ាទីនលូធើរ ជាបព្វជិតជនជាតិអាឡឺម៉ង់បានចាប់ផ្តើមចលនាមួយដែលមានឈ្មោះថា ការកែទម្រង់ ដោយលោកបានរិះគន់លើការអនុវត្តរបស់ព្រះវិហារមួយចំនួន ក៏ដូចជាសម្តេចប៉ាបផងដែរ។ ចាប់ពីពេលនោះ ការបែងចែកនិកាយគ្រីស្ទសាសនាបានកើតឡើងដោយរួមមាន វិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់និយម។ ក្នុងនោះប្រូតេស្តង់និយមមានបែងចែកជានិកាយជាច្រើនទៀត៕<ref>[https://www.kampucheathmey.com/belief/26372/ សូនីយ៉ា, ជំនឿអំពីគ្រិស្តសាសនា ដែលមនុស្សជាតិច្រើនជាងគេលើពិភពលោកគោរពជឿតាម, កម្ពូជាថ្មី, ថ្ងៃ ១០ ធ្នូ ២០២០]]</ref> |
||
== ប្រជាសាស្ត្រ == |
|||
យោងតាមស្ថិតិដែលចុះផ្សាយដោយ CNN នៅឆ្នាំ ២០២០ បានឲ្យដឹងថា សាសនាគ្រីស្ទជាសាសនាធំជាងគេ ក្នុងនោះមានគ្រីស្ទបរិស័ទប្រមាណ ៣១.២% នៃមនុស្សជាតិ គោរពជឿតាម។ ក្រៅពីនោះមូស្លីមមាន ២៤.១% អ្នកពុំមានជំនឿលើសាសនា ១៦% ហិណ្ឌូសាសនិក ១៥. ១% ពុទ្ធបរិស័ទ ៦.៩% សាសនាជនជាតិដើមផ្សេងៗ ៥.៧% និងជ្វីហ្វ ០.២%។ |
|||
== ឯកសារយោង == |
== ឯកសារយោង == |
កំណែនៅ ម៉ោង១៧:០២ ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១
ព្រះគ្រិស្តសាសនា គឺជាសាសនារបស់អស់អ្នកដែល ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ។
ជំនឿ និង ការអនុវត្ត
អ្នកកាន់សាសនាគ្រីស្ទ ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូគ្រីស្ទ។ គោលការណ៍គ្រឹះនៃការអនុវត្តសេចក្ដីជំនឿរបស់គ្រីស្ទសាសនិកគឺ គោរពព្រះ និងចែកចាយក្ដីស្រឡាញ់ចំពោះមនុស្សទូទៅ។
ព្រះយេស៊ូ
គ្រីស្ទបរិស័ទជឿលើព្រះតែមួយអង្គគត់ដែលពួកគេចាត់ទុកជាព្រះបង្កើតផ្ទៃមេឃ ផែនដី និងចក្រវាឡទាំងមូល។
គ្រីស្ទានជឿថា ព្រះយេស៊ូវជា “ព្រះមែស្ស៊ី” ឬជាអ្នកសង្គ្រោះនៃពិភពលោក។ ពួកគេជឿទៀតថា ព្រះអង្គជាបុត្រារបស់ព្រះ មានន័យថា ទ្រង់នៅឋានសួគ៌ជាព្រះវរបិតា ពេលមកចាប់កំណើតនៅផែនដី ទ្រង់ជាព្រះបុត្រាឬព្រះយេស៊ូគ្រីស្ទនោះឯង។
ព្រះយេស៊ូវបានប្រសូតមកនៅក្នុងស្នូកសត្វនៅភូមិបេថ្លេហិម ក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល ជាមួយនាងម៉ារីយ៉ាជាស្ត្រីព្រហ្មចារី។ នៅពេលម៉ារីយ៉ាមានគភ៌ នាងមិនទាន់រៀបការនឹងយ៉ូសែបដែលជាគូដណ្ដឹងទេ។ ក្នុងគម្ពីរប៊ីបសរសេរថា ទេវតាព្រះឈ្មោះ កាព្រីយ៉ែល បានទៅជួបនាងម៉ារីយ៉ាដោយប្រាប់ថា នាងនឹងមានកូនប្រុសមួយ ហើយកូននោះនឹងក្លាយជាព្រះមេស្ស៊ី។
ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះអង្គ ជាការលុបលាងអំពើបាបរបស់មនុស្សទាំងអស់ ដែលទទួលជឿនិងដើរតាមការបង្រៀនរបស់ទ្រង់។
នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាង ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។ ការរស់ឡើងវិញនេះ ត្រូវបានគ្រីស្ទានប្រារព្ធពិធីថ្ងៃបុណ្យ គឺ បុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ក្នុងអំឡុងខែមេសា ដែលត្រូវបានគេចាត់ទុកជាថ្ងៃឈប់សម្រាកសំខាន់បំផុតរបស់គ្រីស្ទសាសនា។
គ្រីស្ទបរិស័ទជឿថា ក្រោយការរស់ឡើងវិញរបស់ព្រះយេស៊ូវ ទ្រង់បានយាងទៅឋានសួគ៌ ចំណែកវត្តមានរបស់ព្រះនៅតែមាននៅលើផែនដីគឺក្នុងទម្រង់ជាព្រះវិញ្ញាណបរិសុទ្ធដើម្បីជាជួយសម្រាលទុក្ខដល់អ្នកដែលជឿតាមទាំងអស់។
តាមការបង្រៀនក្នុងគម្ពីរនិយាយថា មនុស្សគ្រប់គ្នាអាចទទួលការសង្គ្រោះដោយជឿថាព្រះយេស៊ូវត្រូវបានបញ្ជូនមកពីព្រះ ហើយអ្នកទាំងនោះត្រូវសារភាពអំពើបាបរបស់ខ្លួនចំពោះទ្រង់ ព្រមទាំងសច្ចាថាឈប់ប្រព្រឹត្តវាទៀត។
ការបកប្រែព្រះគម្ពីរនិងការប្រតិបត្តិនៃព្រះវិហារនីមួយៗខុសគ្នាតាមនិកាយ ប៉ុន្តែគ្រីស្ទានទាំងអស់ជឿលើព្រះតែមួយគឺព្រះយេស៊ូវ ឬព្រះមេស្ស៊ី។
ព្រះគម្ពីរ
ព្រះគម្ពីរ ជាសៀវភៅដែលជាបណ្ដុំនៃអត្ថបទដ៏ពិសិដ្ឋ ឬជាបទគម្ពីរជាច្រើន ដែលពួកយូដា និងគ្រីស្ទានចាត់ទុកថាជាស្នាដៃដែលកើតចេញពីសេចក្ដីបណ្ដាលរបស់ព្រះ និងជាគំណត់ត្រានៃទំនាក់ទំនងរវាងព្រះ និងមនុស្ស។ [១]មានអ្នកនិពន្ធផ្សេងៗជាច្រើនដែលបានរួមចំណែកដល់ព្រះគម្ពីរ។
ប្រវត្តិសាសនា
យោងតាមជំនឿរបស់គ្រីស្ទានអះអាងថា ហោរា ឬព្យាការី ជាច្រើនបានទាយពីការយាងមករបស់ព្រះគ្រីស្ទនៅលើផែនដី ហើយពួកគេបានសរសេរទុកនៅក្នុងសៀវភៅជាច្រើននៃគម្ពីរសញ្ញាចាស់ ។
ប្រវត្តិវិទូជាច្រើនជឿថា ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅចន្លោះឆ្នាំ ៣០-៣៣ នៃគ្រឹស្តសករាជ។ គ្រីស្ទសាសនិកដំបូងជាជនជាតិយូដាដែលបានជឿថា ព្រះយេស៊ូវ គឺជាព្រះមេស្ស៊ី។
ឆ្នាំ ៣៩២ នៃគ្រឹស្តសករាជ គ្រីស្ទសាសនាក្លាយជាសាសនាផ្លូវការរបស់ចក្រភពរ៉ូម (អតីតប្រទេសអ៊ីតាលី)។
ឆ្នាំ ១០៥៤ នៃគ្រឹស្តសករាជ វិវាទអំពីតួនាទីនិងសិទ្ធិអំណាចរបស់សម្តេចប៉ាបបណ្តាលឱ្យមានការបែកបាក់គ្នានៅក្នុងគ្រីស្ទសាសនារវាងវិហាររ៉ូម៉ាំងកាតូលិក និងវិហារគ្រីស្ទអ័រតូដុក ខាងកើត។
ឆ្នាំ ១៥១៧ នៃគ្រឹស្តសករាជ លោកម៉ាទីនលូធើរ ជាបព្វជិតជនជាតិអាឡឺម៉ង់បានចាប់ផ្តើមចលនាមួយដែលមានឈ្មោះថា ការកែទម្រង់ ដោយលោកបានរិះគន់លើការអនុវត្តរបស់ព្រះវិហារមួយចំនួន ក៏ដូចជាសម្តេចប៉ាបផងដែរ។ ចាប់ពីពេលនោះ ការបែងចែកនិកាយគ្រីស្ទសាសនាបានកើតឡើងដោយរួមមាន វិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់និយម។ ក្នុងនោះប្រូតេស្តង់និយមមានបែងចែកជានិកាយជាច្រើនទៀត៕[១]
ប្រជាសាស្ត្រ
យោងតាមស្ថិតិដែលចុះផ្សាយដោយ CNN នៅឆ្នាំ ២០២០ បានឲ្យដឹងថា សាសនាគ្រីស្ទជាសាសនាធំជាងគេ ក្នុងនោះមានគ្រីស្ទបរិស័ទប្រមាណ ៣១.២% នៃមនុស្សជាតិ គោរពជឿតាម។ ក្រៅពីនោះមូស្លីមមាន ២៤.១% អ្នកពុំមានជំនឿលើសាសនា ១៦% ហិណ្ឌូសាសនិក ១៥. ១% ពុទ្ធបរិស័ទ ៦.៩% សាសនាជនជាតិដើមផ្សេងៗ ៥.៧% និងជ្វីហ្វ ០.២%។