បជាបតិគោតមី៖ ភាពខុសគ្នារវាងកំណែនានា
ត បានបន្ថែមចំនាត់ថ្នាក់ក្រុម "សាវ័កព្រះពុទ្ធ" (ដោយប្រើ HotCat) |
ត បានបន្ថែមចំនាត់ថ្នាក់ក្រុម "ព្រះញាតិព្រះពុទ្ធ" (ដោយប្រើ HotCat) |
||
បន្ទាត់ទី៣០៖ | បន្ទាត់ទី៣០៖ | ||
[[Category:ព្រះពុទ្ធសាសនា]] |
[[Category:ព្រះពុទ្ធសាសនា]] |
||
[[Category:សាវ័កព្រះពុទ្ធ]] |
[[Category:សាវ័កព្រះពុទ្ធ]] |
||
[[Category:ព្រះញាតិព្រះពុទ្ធ]] |
កំណែនៅ ម៉ោង២០:២៧ ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១១
ព្រះនាងបជាបតិគោតមី (បាលី Mahāprajāpatī Gautamī ) ជាភិក្ខុនីកំពូលលើភិក្ខុនីទាំងឡាយខាងផ្នែកមានវស្សាច្រើន។ ព្រះនាងគឺជាស្ត្រីដំបូងដែលបានបួសជាភិក្ខុនីក្នុងសាសនារបស់ព្រះមានព្រះភាគ។ ព្រះនាងជាព្រះមាតុច្ឆាផង និងជាមាតាទីពីររបស់ព្រះពុទ្ធផង។ ព្រះនាងបានចិញ្ចឹមបីបាច់ព្រះសុទ្ធត្ថកុមារផ្ទាល់ព្រះហស្ថ ដោយទុកបុត្ររបស់ខ្លួនអោយទៅមេដោះដទៃមើលថែរក្សា។
ជីវប្រវត្តិ
ព្រះនាងមហាបជាបតិគោតមី មានជាតិភូមិនៅនគរទេវទហៈ គឺជាបុត្រីទី២របស់ព្រះបាទអញ្ជនៈ និងព្រះនាងយសោធរា។ ព្រះនាងមានព្រះរៀម៣ព្រះអង្គគឺ ព្រះបាទសុប្បពុទ្ធ១ ទណ្ឌបាណិ១ និងព្រះនាងមហាមាយា១។ បន្ទាប់ពីម្ចាស់បងព្រះនាង ព្រះនាមមហាមាយាសោយទីវង្គត ព្រះនាងបានរៀបអភិសេកជាមួយនឹងព្រះបាទសុទ្ធោទនមហារាជ បានបុត្រាមួយព្រះអង្គ ព្រះនាម នន្ទ និងបុត្រីមួយព្រះអង្គ ព្រះនាមសន្ទរីនន្ទ។
ចេញបួស
ក្រោយពីបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ព្រះពុទ្ធជាម្ចាស់បានយាងត្រឡប់ចូលព្រះនគរក្នុងបំណងដើម្បីប្រោសព្រះញាតិរបស់ព្រះអង្គ។ ៣ថ្ងៃបន្ទាប់ពីព្រះអង្គចូលដល់ព្រះនគរ ព្រះអង្គបានសម្តែងធម្មទេសនាប្រោសព្រះនាងគោតមីដែលជាព្រះមាតុច្ឆាអោយស្ថិតនៅក្នុងសោតាបត្តិផល។ បន្ទាប់ពីព្រះបាទសុទ្ធោទនមហារាជដែលជាព្រះស្វាមីរបស់ព្រះនាងចូលទីវង្គត ព្រះនាងបជាបតិគោតមីបានបបួលក្សត្រីក្នុងត្រកូលជាច្រើនអង្គក្នុងនោះមានព្រះនាងពិម្ពាផងដែរដើម្បីនឹងចេញសាងផ្នួសក្នុងសាសនារបស់ព្រះគោតម។ ប៉ុន្តែវាមិនមែនជាការងាយស្រួលដូចជាបួសជាភិក្ខុឡើយ។ ព្រះសម្ពុទ្ធបានបដិសេធន៍នូវសំណើររបស់នាង ព្រោះព្រះអង្គបានព្យាករណ៍ថា សាសនានឹងតាំងនៅមិនបានយូរឡើយ បើមានស្ត្រីសាងផ្នួស។ ព្រះនាងគោតមីនិងក្សត្រីដទៃទៀតមិនបានបោះបង់បំណងនេះឡើយ។ ព្រះនាងព្រមទាំងក្សត្រីជាច្រើនអង្គបានតាមព្រះសម្ពុទ្ធតាំងពីនគរកបិលវត្ថុ រហូតដល់វេសាលី ដោយមានព្រះបាទទទេ។ ដោយព្រះនាងជាក្សត្រីមួយអង្គធ្លាប់រស់នៅសោយសុខស្រណុកក្នុងព្រះរាជវាំង លុះបានយាងដោយព្រះបាទទទេដូច្នោះ ព្រះនាងក៏មានព្រះបាទពុះពងបែកឈាម។ ព្រះនាងព្រមទាំងក្សត្រីទាំងឡាយបានទួញយំប្រថាប់ឈរនៅក្លោងទ្វារវត្ត ព្រោះមិនហ៊ានចូលតាមទៅ។ ព្រះអានន្ទបានឃើញអាការៈយ៉ាងនោះ ក៏បានសុំអង្វរព្រះមានព្រះភាគដោយគោរព ដើម្បីអោយព្រះនាងបានបួសក្នុងសម្នាក់ព្រះអង្គ។ព្រះអានន្ទបានសួរទៅព្រះមានព្រះភាគថា
បពិត្រព្រះអង្គ មនុស្សស្រីមិនអាចបួសនិងសម្រេចមគ្គផលបានឬ ព្រះអង្គ?
ម្នាលអានន្ទ មនុស្សស្រីក៏អាចបួសនិងសម្រេចមគ្គផលដូចជាមនុស្សប្រុសដែរ។
បពិត្រព្រះអង្គ ចុះហេតុបច្ច័យអ្វី បានជាព្រះអង្គមិនអនុញ្ញាតិអោយពួកនាងបួស?
ម្នាលអានន្ទ លុះត្រាតែពួកនាងអាចទទួលយកលក្ខ័ណទាំង៨ប្រការ
ព្រះអានន្ទក៏បានទៅទូលដល់ព្រះនាងវិញ។ ព្រះនាងបានយល់ព្រមគ្រប់លក្ខណទាំងអស់ ហើយក៏បានបួសជាភិក្ខុនីពេញសិទ្ធក្នុងសម្នាក់ព្រះសាស្តា។
យោង
សៀវភៅ ផ្លូវព្រះនិព្វាន ដោយ យិនគឹមវាណ ព.ស.២៥៥៣
http://en.wikipedia.org/wiki/Mahapajapati_Gotami