គ្រិស្តសាសនា
ព្រះវិហារយេស៊ូគ្រិស្គពិត (ជាភាសាអង់គ្លេសTrue Jesus Church និង ជាភាសាចិន: 真耶穌教會) ជាព្រះវិហារឯករាជ្យមួយ ដែលត្រូវបានបង្កើតឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ១៩១៧ ។ បច្ចុប្បន្ននេះ មានសមាជិកប្រមាណ ១,៥លាននាក់ ក្នុងប្រទេសចំនួន៤៥ ។ ព្រះវិហារនេះ ស្ថិតនៅក្នុងសាសនាគ្រិស្ត និកាយ ប្រូតេសស្តង់ ដែលបានលេចរូបរាងឡើង ក្នុងអំឡុងដើមសតវត្សទី២០ ។ ចាប់តាំងពីដើមឆ្នាំ១៩៩០ ព្រះវិហារនេះ ត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជា ។ បុណ្យ គ្រិស្តមើស៍ ឬ បុណ្យណូអែល និង រដូវត្រណម មិនត្រូវបានប្រារព្វ ដោយព្រះវិហារនេះ ទេ ។ ពួកគេមានគោលបំណង ផ្សព្វផ្សាយព្រះបន្ទូល របស់ព្រះជីចឺស (Jesus) ជាម្ចាស់ ទៅដល់ គ្រប់ជាតិសាសន៏ទាំងអស់ មុននឹងការមកដល់ជាលើកទី២ របស់ព្រះអង្គ៕
វាជាព្រះវិហារមួយ ក្នុងចំណោមព្រះវិហារក្នុងស្រុកទាំង៣ របស់ចិន ដែលបានកកើតឡើង មុនការចូលកាន់កាប់របបកុម្មុយនិស្តចិន នាឆ្នាំ១៩៤៩ ។
ពាក្យបងៀ្រន
គេទុកចិត្តលើ១១ពាក្យបងៀ្រន:
- ទទួលព្រះវិញ្ញាណបរិសុទ្ធ: ការទទួលយកនួវព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ក្រោយគ្រីស្ទជនបានទទួលនូវការសំរេចចិត្តធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្រីស្ទជនរូបនេះបានអធិស្ធានសូមព្រះ ដើម្បីឲ្យទ្រង់ប្រទាននូវព្រះវិញ្ញាណរបស់ទ្រង់មកគង់ក្នុងចិត្ត។
- ការលាងបាតជើង: "ការប្រសិទ្ធី ដោយការលាងជើងទាំងពីរ អាចអោយគេចូលរួម ជាមួយព្រះជីស្សឺស(Jesus) ជាម្ចាស់។ នោះក៏ជា ការដាស់តឿន ដ៏ទៀងទាត់មួយ ដល់មនុស្សលោក អោយមាន សេចក្តីស្រឡាញ់, ភាពស្ងប់អារម្មណ៍, ភាពលំអោនកាយ, ភាពអត់អោន និង ភាពចេះជួយគ្នា។ មនុស្សរាល់គ្នា ដែលបានទទួលការលាងបាប ដោយទឹកអម្រិតរួចហើយ ត្រូវតែមានជើងទាំងពីរ លាងស្អាតជានិច្ច ក្នុងនាមនៃព្រះជីស្សឺសគ្រិស្ត(Jesus Christ) ជាម្ចាស់។ ការត្រដុសជើងទាំងពីរ ជាទំលាប់គ្រប់ពេល ដើម្បីបង្ហាញភាពគួរសម។"
- ការអធិស្ឋាន: "ការរួបរួមគ្នាដ៏ថ្លៃថ្លា គឺជាការប្រសិទ្ធិដើម្បីរំឮកដល់ មរណភាពនៃព្រះយេស៊ូគ្រិស្ដជាម្ចាស់នៃយើង។ វាបានផ្ដល់លទ្ធភាពដល់ពួកយើង ដើម្បីចែករំលែកសាច់ និងឈាមពីព្រះជាម្ចាស់របស់យើង ហើយនិងចូលរួមជាមួយទ្រង់ នោះយើងនឹងអាចមានជីវិតជាអនន្តភាព និងត្រូវបានងើបឈរឡើងនៅថ្ងៃចុងក្រោយ។ ការប្រសិទ្ធិនេះ នឹងត្រូវរក្សាទុកជានិច្ច តាមតែអាចធ្វើបាន។ មានតែនំប៉័ងមិនឡើងសាច់ និងទឹកទំពាំងបាយជូរតែមួយគត់ ដែលគួរតែត្រូវបានប្រើ។"
- ថៃ្ងសប្បាត់: "ថ្ងៃឈប់សំរាក (Sabbath day) ជាថ្ងៃ ដែលព្រះអម្ចាស់ បានប្រសិទ្ធិពរ និង បានធ្វើអោយ មនុស្សទាំងអស់ រួចផុតបាបគ្រោះទាំងឡាយ។ គេប្រារព្វ ថ្ងៃធម្មទេសនា នៅថ្ងៃទី ៧ នៃសប្តាហ៍ គឺនៅ ថ្ងៃសៅរ៍។ នោះជាការបង្ហាញ នូវភាពអនុគ្រោះ របស់ព្រះជាម្ចាស់ ដែលឧទ្ទិសដល់ កំណើត និង ការស្រោចស្រង់ ព្រមទាំងសេចក្តីសង្ឃឹម នៃភាពស្ងប់អារម្មណ៍ ជាអមតះ នៃជីវិត នៅចំពោះមុខ។"
- ព្រះយេស៊ូវ គ្រីស្ទ(Jesus Christ): ព្រះយេស៊ូវ គ្រីស្ទទ្រង់យាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ឲ្យរួចពីអំពើបាប ទ្រង់មានអំណាចនិងអាចសង្រ្គោះមនុស្ស ទាំងអស់បាន ដោយទ្រង់មានព្រះចេស្តាលើសេចក្តីស្លាប់។ ព្រះយេស៊ូវទ្រង់មានព្រះជនគង់នៅស្តានសួគ៌ ទ្រង់បានយាងចុះមក យកនិស័យជាមនុស្យ ទ្រង់បានបង្រៀនមនុស្សអំពីនរគរស្ថានសួគ៌ ហើយបានសំដែកការអស្ចារ្យជាច្រើន ដូចជាប្រោសមនុស្សមានជំងឺឲ្យបានជា មនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ។ ក្រោយមកមានមនុស្សខ្លះចង់ធ្វើគត់ព្រះអង្គ់ ហើយនៅថ្ងៃមួយទ្រង់ក៏ត្រូវគេចាប់ ហើយបានបញ្ជូនទៅដើម្បីធ្វើគត់ទ្រង់នៅលើឈើឆ្កាង ទ្រង់ក៏ត្រូវគេបញ្ចុះនៅក្នុងផ្នូរ ហើយបី(៣)ថ្ងៃក្រោយមក ទ្រង់ក៏មានព្រះជនរស់ឡើងវិញ។ ហើយ ៤០ ថ្ងៃក្រោយពេលទ្រង់មានព្រះជន់រស់ឡើងវិញ ទ្រង់ក៏បានយាងឡើងទៅកាន់ឋានសួគ៌វិញ ហើយមានមនុស្សជាច្រើនបានឃើញទ្រង់ដែរ។ ទ្រង់ជាព្រះតែមួយអង្គគត់ ដែលជួយសង្រ្គោះមនុស្សជាតិ ជាអ្នកបង្កើតឋានសួគ៌និងភពផែនដី (ព្រះអតិករ)។ ទ្រង់ជាព្រះជាម្ចាស់ដ៏ពិតតែមួយ។
- ព្រះគម្ពីរបរិសុទ្ទ: គឺជាព្រះបន្ទូលរបស់ព្រះ ដែលសរសេរតាមរយៈអ្នកនិពន្ធជាច្រើននាក់ ដែលព្រះវិញ្ញាណបរិសុទ្ធបន្ដាល ព្រះគម្ពីរបរិសុទ្ទ មាន៦៦សៀវភៅ ចែកជា សញ្ញាថ្មីចាស់មាន ៣៩សៀវភៅ និងសញ្ញាថ្មីមាន ២៧សៀវភៅ។ ព្រះគម្ពីរបរិសុទ្ទ បានសរសេរមក ទុកជាសេចក្តីបង្រៀន បំភ្លឺ ដាស់ទឿន សំអាងព្រលឹងវិញ្ញាណ សំរាប់មនុស្សទាំងអស់។
- សេចក្តីសង្គ្រោះ : ការសង្រោះត្រូវបានផ្តល់អោយដោយព្រះជាម្ចាស់ តាមរយៈជំនឿ។ អ្នកដែលមានជំនឿលើទ្រង់ត្រូវតែពឹងពាក់លើវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានភាពបរិសុទ្ធ ដើម្បីលើកតម្កើងព្រះជាម្ចាស់ និងដើម្បីស្រលាញ់មនុស្សជាតិ។
- ព្រះវិហារ: ១)ព្រះវិហារ ដែលកស្ថាបនាដោយដៃមនុស្ស គឺជាអាគា ឬ កន្លែងថ្វាយបង្គំព្រះ ដែលគ្រីស្ទជនអាចជួបជុំគ្នា រៀនព្រះបន្ទូល ប្រកបគ្នាសរសើរតម្កើងព្រះ ២) ព្រះវិហារ ដែព្រះ (ព្រះវិញ្ញាណបរិសុទ្ធ) គង់នៅ នោះ គឺជាព្រះវិហារនៅក្នុងចិត្តរបស់គ្រីស្ទបរិស័ទនិមួយៗ ។
- សុភនិច័្ជចុងបំផុត: ព្រះយេសូនឹងយាងចុះមកផែនដីជាលើកទីពីរ នៅក្នុងថ្ងៃចុងក្រោយប្អស់របស់ពិភពលោក គឺទ្រង់យាងមកពីឋានសួគ៏នៅលើកនេះគឺទ្រង់សោយរាជ្យនៅផែដីទាំងមូល ហើយទ្រង់និងវិនិច្ឆ័យពិភពលោកទាំងមូល ដោយយុតិធរ គ្រានោះទ្រង់និងនាំមកសន្តិភាពសំរាប់ពិភពលោកទាំងមូល អស់អ្នកណាដែលទទួលទ្រង់(ព្រះយេស៊ូវគ្រីស្ទ)ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះរបស់ខ្លួន នោះនិងបានទទួលនូវជីវិតអស់កល្បជានិច្ចនៅឯឋានសួគ៏ជាមួយនិងទ្រង់។