Privacy policy/2008/km
- It is requested that this notice be translated and linked from the footer of every page (MediaWiki:Privacy as name and MediaWiki:Privacypage as link).
សញ្ញាណទូទៅ
[កែប្រែ]គោលការណ៍នេះគ្របដណ្ដប់លើព័ត៌មានទាក់ទិននឹងអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន ដែលត្រូវបានប្រមូលផ្ដុំឬស្តុកទុកដោយ មូលនិធិវិគីមេឌា (Wikimedia Foundation) (ដែលយើងហៅកាត់នៅទីនេះថា«មូលនិធិ») នៅក្នុងម៉ាស៊ីនបម្រើការដែលទាក់ទិននឹងគម្រោងនានារបស់វិគីមេឌា (ដែលយើងហៅកាត់នៅទីនេះថា«គម្រោង») និងសហគមន៍របស់វា។ ស្របតាមគោលការណ៍នៃការថែរក្សាទុកទិន្នន័យ មូលនិធិប្រមូលផ្ដុំនិងថែរក្សាទុកព័ត៌មានទាក់ទិននឹងអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួនជាអប្បបរមាដែលចាំបាច់ក្នុងការដំណើរការគម្រោងប៉ុណ្ណោះ។
ធម្មជាតិសាធារណៈនិងប្រកបដោយសហប្រតិបត្តិការរបស់គម្រោងនានា
[កែប្រែ]គ្រប់គម្រោងទាំងអស់របស់មូលនិធិវិគីមេឌាត្រូវបានអភិវឌ្ឍឡើងដោយមានការរួមដៃគ្នាពីសំណាក់អ្នកប្រើប្រាស់សូហ្វវែរ MediaWiki។ នរណាដែលអាចប្រើប្រាស់អ៊ីនធើណិត មានសិទ្ធិកែប្រែទំព័រដែលអាចកែប្រែបានជាសាធារណៈនៅលើវិបសាយនេះ (លើកលែងតែមានបម្រាមមិនអោយធ្វើបែបនោះ) ដោយបានឬមិនបានកត់ឈ្មោះចូលក្នុងនាមជាអ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួច។ បែបនេះ អ្នកកែប្រែនឹងបង្កើតឯកសារបោះផ្សាយ និងកំណត់ត្រាជាសាធារណៈនូវរាល់ពាក្យដែលបានបន្ថែម លុបចោលឬផ្លាស់ប្ដូរ។ នេះជាទង្វើសាធារណៈ ហើយអ្នកកែប្រែនឹងត្រូវគេចំណាំបានជាសាធារណៈថាជាម្ចាស់បន្លាស់ប្ដូរនោះ។ រាល់ការរួមចំណែកទាំងអស់ដែលបានធ្វើឡើងលើគម្រោងនេះ និងរាល់ព័ត៌មានជាសាធារណៈទាំងអស់អំពីការរួមចំណែក និងត្រូវបានផ្ដល់អាជ្ញាបណ្ឌដែលមិនអាចដកហូតបាន និងអាចត្រូវគេចម្លង ដកស្រង់ ប្រើឡើងវិញ និង កែច្នៃដោយជនទី៣ ដោយសេរីដោយមានកំហិតតិចតួច។
សកម្មភាពនានានៅក្នុងគម្រោងទាំងឡាយរបស់មូលនិធី
[កែប្រែ]ជាទូទៅ គោលការណ៍នេះអនុវត្តបានតែចំពោះព័ត៌មានឯកជនដែលស្តុកទុកឬប្រើប្រាស់ដោយមូលនិធិ ហើយដែលសាធារណជនទូទៅមិនអាចប្រើបាន។
ការឆ្លើយឆ្លងគ្នាជាមួយគម្រោង មានដូចជាទ្រង់ទ្រាយនៃការរុករកនិងកែប្រែទំព័រ និងការប្រើមុខងារ«ផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់» ការជាវជាប្រចាំនិងការបង្ហោះផ្សាយក្នុងបញ្ជីអ៊ីមែលគ្រប់គ្រងដោយមូលនិធិ ការទាក់ទងគ្នាជាមួយអ្នកស្ម័គ្រចិត្តដទៃតាមរយៈប្រព័ន្ធឆ្លើយឆ្លងរបស់មូលនិធិ (ហៅកាត់ថា"OTRS")ជាដើម មិនស្ថិតក្នុងក្រមខណ្ឌគោលការណ៍នេះទេ។ ការឆ្លើយឆ្លងគ្នាទាំងនេះអាចលាតត្រដាងអាសយដ្ឋាន IP របស់អ្នករួមចំណែក និងប្រហែលជាមានព័ត៌មានផ្ទាល់ខ្លួនផងដែរ ដែលអាចធ្លាយដល់សាធារណជនទូទៅមិនចំពោះ ឬដល់ក្នុងអ្នកស្ម័គ្រចិត្តណាមួយដែលធ្វើការឯករាជ្យពីមូលនិធិ។
អ្នកប្រើប្រាស់ក៏អាចឆ្លើយឆ្លងគ្នានៅក្រៅវិបសាយរបស់មូលនិធិ ផងដែរ តាមរយៈអ៊ីមែល IRC ឬកម្មវិធីជជែកគ្នា ឬវិបសាយឯករាជ្យផងដែរ។ តែសូមថ្លឹងថ្លែងពីពីគ្រោះថ្នាក់ដែលអាចកើតមាននិងតម្រូវការផ្ទាល់ខ្លួនទាក់ទិននឹងភាពឯកជន មុនពេលប្រើប្រាស់មធ្យោបាយទាក់ទងទាំងនេះ។
គណនីអ្នកប្រើប្រាស់និងភាពជាម្ចាស់និពន្ធ
[កែប្រែ]មូលនិធិមិនតម្រូវអោយអ្នកកែប្រែធ្វើការចុះឈ្មោះជាមួយគម្រោងណាមួយទេ។ នរណាក៏អាចកែប្រែដោយមិនចាំបាច់កត់ឈ្មោះចូលដោយប្រើអត្តនាមណាមួយដែរ ដែលក្នុងករណីនេះពួកគេនឹងត្រូវគេស្គាល់អត្តសញ្ញាណតាមរយៈអាសយដ្ឋានIPបណ្ដាញវិញ។ ចំណែកអ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួចនឹងត្រូវសំគាល់អត្តសញ្ញាណដោយអត្តនាមដែលគេបានជ្រើសរើស។ អ្នកប្រើប្រាស់ជ្រើសរើសពាក្យសម្ងាត់មួយដែលគ្មានអ្នកផ្សេងដឹង សម្រាប់ប្រើបញ្ជាក់ពីភាពត្រូវគ្នារបស់គណនី។
លើកលែងតែក្នុងកម្រិតមួយដែលតម្រូវដោយនីតិបញ្ញត្តិ គ្មាននរណាម្នាក់គួរបញ្ចេញអោយគេដឹងនូវពាក្យសម្ងាត់ ឬ សតិភ្ជាប់បង្កើតសម្រាប់សម្គាល់អ្នកប្រើប្រាស់ឡើយ។ ពេលដែលបង្កើតហើយ គណនីអ្នកប្រើប្រាស់និងមិនគេលុបចោលទេ។ អត្តនាមអាចផ្លាស់ប្ដូរបានអាស្រ័យលើគោលការណ៍បន្ថែមរបស់គម្រោងនីមួយៗ។ មូលនិធិមិនអាចធានាថាអត្តនាមនឹងត្រូវបានផ្លាស់ប្ដូរតាមការស្នើ១០០%ទេ។
វត្ថុបំណងនៃការប្រមូលព័ត៌មានឯកជន
[កែប្រែ]មូលនិធិដាក់កំហិតវត្ថុបំណងក្នុងការប្រមូលទិន្នន័យអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន សម្រាប់បម្រើអោយសុខុមាលភាពគម្រោងរបស់ខ្លួន ដែលមានជាឧទាហរណ៍ដូចខាងក្រោម ៖
- ដើម្បីពង្រឹងទំនួលខុសត្រូវសាធារណៈរបស់គម្រោង។ មូលនិធិទទួលស្គាល់ថាប្រព័ន្ធដែលបើកទូលាយអោយមានការចូលរួមពីសំណាក់សាធារណជនយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងងាយរងនូវការបំពាននិងទង្វើផ្ទុយនឹងការស្ថាបនា។ មូលនិធិបានបង្កើតចលនកម្មមួយចំនួនដើម្បីការពារឬដោះស្រាយជាមួយការប្រព្រឹត្តបំពាននានា។ ឧទាហរណ៍ ពេលដែលស៊ើបអង្កេតការបំពាននៅក្នុងគម្រោងមួយ រួមមានការសង្ស័យពីការប្រើ«អាយ៉ង» (គណនីឌុប) ការបំផ្លិចបំផ្លាញរបស់សាធារណៈ ការរំលោភសិទ្ធិអ្នកប្រើប្រាស់ដទៃ និងទង្វើឆាឆៅអ្នកដទៃជាដើម ពេលនោះអាសយដ្ឋាន IP របស់អ្នកប្រើប្រាស់ (ទាញបានពីកំណត់ហេតុឬកំណត់ត្រានៅក្នុងមូលដ្ឋានទិន្នន័យ) អាចប្រើសំរាប់សម្គាល់អត្តសញ្ញាណប្រភពរបស់ទង្វើបំពានទាំងនោះ។ ព័ត៌មាននេះអាចចែកចាយទៅកាន់អ្នកប្រើប្រាស់ដែលមានអាជ្ញាភាពជាអភិបាល ដែលមាននាទីថែរក្សាការពារគម្រោងទាំងនេះនៅតាមសហគមន៍របស់ពួកគេ។
- ដើម្បីផ្ដល់ជូនស្ថិតិអំពីវិបសាយ។ មូលនិធិធ្វើសំណាកបែបស្ថិតិនូវរាល់ទិន្នន័យកំណត់ហេតុឆៅដែលបានពីការមកទស្សនារបស់អ្នកប្រើប្រាស់។ កំណត់ហេតុទាំងនេះត្រូវបានប្រើដើម្បីបង្កើតទំព័រស្ថិតិវិបសាយ ចំណែកឯទិន្នន័យកំណត់ហេតុឆៅនឹងមិនត្រូវបើកបង្ហាញជាសាធារណៈទេ។
- ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។ ទិន្នន័យកំណត់ហេតុអាចត្រូវបានត្រួតពិនិត្យដោយអ្នកសរសេរកម្មវិធី ក្នុងមាគ៌ាដោះស្រាយបញ្ហាបច្ចេកទេស និងតាមកម្មវិធីspiderដែលមានចេតនាអាក្រក់លើវិបសាយ។
ព័ត៌មានពិស្ដារពីការថែរក្សាទិន្នន័យទុក
[កែប្រែ]គោលការណ៍ទូទៅ
[កែប្រែ]អាសយដ្ឋានIP និងព័ត៌មានបច្ចេកទេសផ្សេងទៀត
[កែប្រែ]- នៅពេលដែលអ្នកទស្សនាស្នើឬអានទំព័រមួយឬក៏ផ្ញើអ៊ីមែលទៅកាន់ម៉ាស៊ីនបម្រើការ Wikimedia យើងខ្ញុំមិនប្រមូលព័ត៌មានផ្សេងលើសពីអ្វីដែលវិបសាយបានប្រមូលទេ។ មូលនិធិវិគីមេឌា អាចរក្សាកំណត់ហេតុឆៅពីការធ្វើអន្តរកម្មបែបនេះ ប៉ុន្តែវានឹងមិនត្រូវផ្សព្វផ្សាយចេញក្រៅទេ ហើយក៏មិនត្រូវប្រើសម្រាប់តាមដានវែកមុខរកអ្នកប្រើប្រាស់មែនទែនទេ។
- នៅពេលដែលទំព័រមួយត្រូវបានកែប្រែដោយអ្នកកែប្រែដែលបានកត់ឈ្មោះចូលហើយ នោះម៉ាស៊ីនបម្រើការនឹងរក្សាទុកព័ត៌មានអាសយដ្ឋាន IP ទាក់ទិន ជាសម្ងាត់ក្នុងរយៈពេលកំណត់មួយ។ ព័ត៌មានទាំងនោះនឹងត្រូវលុបចោលនៅពេលដល់វេលានោះ។ សម្រាប់អ្នកកែប្រែដេលមិនបានកត់ឈ្មោះចូល អាសយដ្ឋាន IP នឹងត្រូវប្រើដើម្បីបង្ហាញថាជាម្ចាស់ការកែប្រែនោះជាសាធារណៈនិងជារៀងរហូត។ វាអាចអោយអ្នកទី៣រកអត្តសញ្ញាណម្ចាស់ពីអាសយដ្ឋាន IP នោះ ដោយភ្ជាប់ជាមួយព័ត៌មានទាំងឡាយណាដែលអាចរកបាន។ ការកត់ឈ្មោះចូលដោយប្រើអត្តនាមដែលចុះឈ្មោះរួចអាចអោយអ្នករក្សាភាពឯកជនបានល្អប្រសើរជាង។
សតិភ្ជាប់
[កែប្រែ]- វិបសាយនឹងបង្កើតផ្នែកចងចាំជាបណ្ដោះអាសន្នក្នុងសតិភ្ជាប់របស់កុំព្យូទ័ររបស់អ្នកទស្សនានៅរាល់ពេលដែលចូលមើលទំព័រគម្រោងមួយ។ អ្នកអានដែលគ្មានបំណងនឹងកត់ឈ្មោះចូលឬកែប្រែអាចបដិសេដការធ្វើបែបនេះបាន ហើយវានឹងជំរះសតិភ្ជាប់ពេលដែលអ្នកបិទកម្មវិធីរាវរក។ សតិភ្ជាប់ច្រើនអាចបង្កើតឡើងពេលដែលអ្នកកត់ឈ្មោះចូលដើម្បីរក្សាស្ថានភាពនោះ។ ប្រសិនបើអ្នករក្សាទុកអត្តនាមឬពាក្យសម្ងាត់នៅក្នុងកម្មវិធីរាវរកមួយ ព័ត៌មាននោះនឹងត្រូវរក្សាទុកក្នុងរយៈពេល៣០ថ្ងៃ ហើយព័ត៌មាននេះនឹងត្រូវផ្ញើទៅកាន់ម៉ាស៊ីនបម្រើការរាល់លើកពេលដែលអ្នកទស្សនាគម្រោងនេះ។ អ្នករួមចំណែកដែលប្រើម៉ាស៊ីនសាធារណៈដែលមិនប្រាថ្នាអោយអ្នកប្រើបន្ទាប់ឃើញអត្តនាមខ្លួន សូមជំរះសតិភ្ជាប់បន្ទាប់ពីប្រើហើយ។
ប្រវត្តិទំព័រ
[កែប្រែ]- ការកែប្រែឬការរួមចំណែកផ្សេងទៀតទៅលើអត្ថបទ ទំព័រអ្នកប្រើប្រាស់ ទំព័រពិភាក្សា របស់គម្រោងជាទូទៅនឹងត្រូវរក្សាទុកជារៀងរហូត។ ការលុបអត្ថបទចោលពីគម្រោងមួយមិនអាចលុបជំរះវាចោលជារៀងរហូតទេ។ ជាធម្មតានរណាក៏ដោយក៏អាចមើលឃើញអ្វីដែលសរសេរក្នុងវើសិនចាស់របស់ទំព័រនោះ។ ទោះបីជាអត្ថបទមួយត្រូវបាន«លុបចោល» ក៏ដោយ ក៏អ្នកប្រើប្រាស់ដែលបានទទួលសេចក្ដីទុកចិត្តនិងអភ័យឯកសិទ្ធិថ្នាក់ខ្ពស់នៅតែអាចមើលអ្វីដែលលុបចោមមិនអោយមើលជាសាធារណៈបានដែរ។ ព័ត៌មានអាចត្រូវបានលុបចោលជានិរន្តន៍ដោយបុគ្គលនីមួយៗដែលមានសិទ្ធិចូលទៅម៉ាស៊ីនបម្រើការរបស់ Wikimedia។ ប៉ុន្តែគ្មានការធានាថាការលុបចោលមានសុពលភាពជារៀងរហូតទេ លើកលែងតែក្នុងករណីយ៉ាងកម្រមាន ដូចជាពេលដែលមូលនិធិត្រូវគេតម្រូវអោយលុបចោលធនធានប្រវត្តិកែប្រែ តាមបទបញ្ជាពីដីការតុលាការឬនីតិវធីមានតម្លៃស្មើគ្នា។
ការរួមចំណែករបស់អ្នកប្រើប្រាស់
[កែប្រែ]- ការរួមចំណែករបស់អ្នកប្រើប្រាស់នឹងត្រូវគរផ្ដុំគ្នាហើយសាធារណៈជនអាចប្រើវាបាន។ ការរួមចំណែករបស់អ្នកប្រើប្រាស់នឹងត្រូវគរផ្ដុំទៅតាមស្ថានភាពចុះឈ្មោះនិងកត់ឈ្មោះចូលរបស់ពួកគេ។ ទិន្នន័យស្ដីពីការរួមចំណែករបស់អ្នកប្រើប្រាស់ ដូចជាពេលម៉ោងដែលអ្នកប្រើប្រាស់បានកែប្រែនិងចំនួនការរួមចំណែក នឹងអាចមើលបានជាសាធារណៈតាមរយៈបញ្ជីនៃការរួមចំណែករបស់អ្នកប្រើប្រាស់ និងក្នុងទម្រង់គរផ្ដុំគ្នាដែលផ្សព្វផ្សាយដោយអ្នកប្រើប្រាស់ដទៃ។
ការអានក្នុងគម្រោង
[កែប្រែ]- យើងខ្ញុំនឹងមិនប្រមូលយកព័ត៌មានបន្ថែមទៀតអំពីអ្នកប្រើប្រាស់និងអ្នកកំពុងទស្សនាគម្រោងមួយច្រើនជាងអ្វីដែលប្រមូលក្នុងកំណត់ត្រាម៉ាស៊ីនបម្រើការរបស់វិបសាយទេ។ ខុសពីទិន្នន័យកំណត់ហេតុឆៅខាងលើដែលត្រូវបានប្រមូលសម្រាប់វត្ថុបំណងទូទៅ ការគ្រាន់តែចូលទស្សនាទំព័រមួយមិនធ្វើអោយអត្តសញ្ញាណអ្នកទស្សនាលាតចេញជាសាធារណៈទេ។ ទិន្នន័យកំណត់ត្រាឆៅដែលបានធ្វើសំណាករួច អាចមានបញ្ចូលអាសយដ្ឋាន IP របស់អ្នកប្រើប្រាស់ណាម្នាក់ ប៉ុន្តែវានឹងមិនត្រូវផ្សព្វផ្សាយជាសាធារណៈទេ។
ការកែប្រែគម្រោង
[កែប្រែ]- ការកែប្រែទំព័រនានាត្រូវបានសម្គាល់អត្តសញ្ញាណដោយអត្តនាមឬអាសយដ្ឋាន IP បណ្ដាញរបស់អ្នកកែប្រែ ហើយប្រវត្តិកែប្រែនឹងគរផ្ដុំគ្នាតាមឈ្មោះម្ចាស់កំណែនៅក្នុងបញ្ជីរួមចំណែក។ ព័ត៌មានទាំងនេះនឹងនៅជារៀងរហូតនៅក្នុងគម្រោងនោះ។
- អ្នកប្រើប្រាស់ចុះឈ្មោះរួចដែលបានកត់ឈ្មោះចូល៖
- អ្នកប្រើប្រាស់ដែលបានកត់ឈ្មោះចូលនឹងមិនបង្ហាញអាសយដ្ឋាន IP ជាសាធារណៈទេ លើកលែងតែក្នុងករណីមានការបំពានច្បាប់ ដូចជាការបំផ្លិចបំផ្លាញទំព័រវិគី ដោយអ្នកប្រើប្រាស់ផ្ទាល់ឬអ្នកប្រើប្រាស់ម្នាក់ទៀតដែលប្រើអាសយដ្ឋាន IP ដូចគ្នា។ ម៉ាស៊ីនបម្រើការវិគីនឹងរក្សាទុកព័ត៌មានអាសយដ្ឋាន IP ក្នុងរយៈពេលកំណត់មួយ ហើយអភិបាលម៉ាស៊ីនបម្រើការនិងអ្នកប្រើប្រាស់ដែលមានអភ័យឯកសិទ្ធិ CheckUser មានលទ្ធភាពមើលបាន។
- ព័ត៌មានអាសយដ្ឋាន IP និងការភ្ជាប់នឹងអត្តនាមដែលប្រើវារួមគ្នា អាចត្រូវបានបង្ហាញជាសាធារណៈក្នុងកាលៈទេសៈមួយចំនួន (ដូចខាងក្រោម)។
- អ្នកកែប្រែដែលប្រើម៉ាស៊ីនបម្រ៊ការអ៊ីមែលក្រុមហ៊ុន ចេញពីផ្ទះឬធ្វើទូរគមនាគមន៍តាមតំណភ្ជាប់ខ្សែDSL ឬខ្សែកាបអ៊ីនធើណិត អាចនឹងងាយត្រូវគេដឹងអត្តសញ្ញាណដោយសារអាសយដ្ឋាន IP ។ ក្នុងករណីនេះ វាអាចធ្វើអោយគេងាយស្រួលឈ្លេចរកឃើញការរូមចំណែកទាំងអស់ដែលធ្វើដោយអាសយដ្ឋាន IP នោះ។ ការប្រើប្រាស់អត្តនាមជាវិធីល្អប្រសើរជាងក្នុងការការពារភាពឯកជនក្នុងករណីនេះ។
- អ្នកប្រើប្រាស់ចុះឈ្មោះរួចតែមិនបានកត់ឈ្មោះចូល និងអ្នកប្រើប្រាស់មិនទាន់ចុះឈ្មោះរួច៖
- អ្នកកែប្រែដែលមិនបានកត់ឈ្មោះចូលនឹងត្រូវសម្គាល់អត្តសញ្ញាណដោយអាសយដ្ឋានIPបណ្ដាញ។ អាសយដ្ឋានIPអាចអោយគេតាមដានបានដល់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណិតឬអាចច្បាស់ដល់ឈ្មោះសាលា កន្លែងធ្វើការឬផ្ទះរស់នៅតែម្ដង អាស្រ័យលើប្រភេទបណ្ដាញ។ គេអាចប្រើព័ត៌មានទាំងនេះគួបផ្សំជាមួយព័ត៌មានដទៃទៀត ដូចជាស្ទីលកែប្រែ និងចំណង់ចំណូលចិត្ត ដើម្បីរកអត្តសញ្ញាណម្ចាស់និពន្ធទាំងស្រុងតែម្ដង។
- ការកែប្រែទំព័រនានាត្រូវបានសម្គាល់អត្តសញ្ញាណដោយអត្តនាមឬអាសយដ្ឋាន IP បណ្ដាញរបស់អ្នកកែប្រែ ហើយប្រវត្តិកែប្រែនឹងគរផ្ដុំគ្នាតាមឈ្មោះម្ចាស់កំណែនៅក្នុងបញ្ជីរួមចំណែក។ ព័ត៌មានទាំងនេះនឹងនៅជារៀងរហូតនៅក្នុងគម្រោងនោះ។
ការពិភាក្សា
[កែប្រែ]- លើទំព័រពិភាក្សាវិគី៖
- តាមទ្រឹស្ដី ជាទូទៅទំព័រដែលអាចកែប្រែបានជាទីតាំងសម្រាប់ការពិភាក្សា។ ជាទូទៅ ការពិភាក្សានៅលើគម្រោងរបស់មូលនិធិ អាចធ្វើឡើងលើទំព័រពិភាក្សារបស់អ្នកប្រើប្រាស់ (មានជាប់ទាក់ទិននឹងក្រុមអ្នកប្រើប្រាស់ណាមួយជាពិសេស) ឬលើទំព័រពិភាក្សាគម្រោងដែលបានគាំទ្រ (មានជាប់ទាក់ទិននឹងគម្រោងណាមួយជាពិសេស) ឬក៏នៅលើទំព័រដែលមានផ្តល់មុខងារជាពិសេសថាជាវេទិកា (តួយ៉ាង Village Pump) ជាដើម។ គោលការណ៍ភាពឯកជនអនុវត្តចំពោះទំព័រពិភាក្សាដូចគ្នានឹងទំព័រផ្សេងៗទៀតដែរ។
- តាមរយៈអ៊ីមែល៖
- អ្នកប្រើប្រាស់មិនតម្រូវអោយដាក់អាសយដ្ឋានអ៊ីមែលទេពេលចុះឈ្មោះ។ អ្នកប្រើប្រាស់ដែលបានផ្ដល់អាសយដ្ឋានអ៊ីមែលមានសុពលភាព អាចអោយអ្នកប្រើប្រាស់ដែលបានកត់ឈ្មោះចូលដទៃផ្ញើអ៊ីមែលទៅពួកគេតាមរយៈវិគី។ ពេលទទួលបានអ៊ីមែលពីអ្នកប្រើប្រាស់ដទៃតាមប្រព័ន្ធនេះ អ៊ីមែលរបស់អ្នកមិនត្រូវបង្ហាញអោយអ្នកផ្ញើឃើញទេ។ តែពេលដែលអ្នកជ្រើសយកការផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់ដទៃទៀត អ៊ីមែលរបស់អ្នកនឹងមានបង្ហាញថាជាអ្នកផ្ញើអ៊ីមែល។
- អាសយដ្ឋានអ៊ីមែលដែលសរសេរក្នុងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ម្នាក់ អាចត្រូវមូលនិធិប្រើសម្រាប់ធ្វើទំនាក់ទំនង។ អ្នកប្រើប្រាស់ដែលគណនីគ្មានអាសយដ្ឋានអ៊ីមែលមានសុពលភាពមួយទេ នឹងមិនអាចស្ដារពាក្យសម្ងាត់ក្នុងករណីភ្លេចបាត់ទេ។ ទោះជាបែបនេះក៏ដោយ ក្នុងស្ថានភាពបែបនេះ អ្នកប្រើប្រាស់អាចទាក់ទងទៅអភិបាលម៉ាស៊ីនបម្រើការ Wikimedia ដើម្បីបញ្ចូលអាសយដ្ឋានអ៊ីមែលថ្មីមួយ។ អ្នកប្រើប្រាស់អាចលុបអាសយដ្ឋានអ៊ីមែលចេញពីចំណង់ចំណូលចិត្តបានគ្រប់ពេល ដើម្បីកុំអោយអ្នកផ្សេងប្រើវា។ ការឆ្លើយឆ្លងជាឯកជនរវាងអ្នកប្រើប្រាស់នានា អាចរក្សាទុកស្របតាមឆន្ទានុសិទ្ធិរបស់អ្នកប្រើប្រាស់ ហើយមិនអនុលោមតាមគោលការណ៍របស់មូលនិធិវិគីមេឌាទេ។
- តាមរយៈបញ្ជីអ៊ីមែល៖
- អាសយដ្ឋានអ៊ីមែលដែលប្រើសម្រាប់ចុះឈ្មោះជាវជាប្រចាំនិងបង្ហោះផ្សាយលើបញ្ជីអ៊ីមែលរបស់គម្រោង នឹងត្រូវបង្ហាញអោយអ្នកជាវផ្សេងទៀតមើលឃើញ។ ក្រាំងបញ្ជីអ៊ីមែលបែបនេះមានលក្ខណៈសាធារណៈ និងអាចស្វែងរកឃើញតាមរយៈអ៊ីនធើណិត។ អាសយដ្ឋានរបស់អ្នកជាវក៏អាចត្រូវគេដកស្រង់សរសេរក្នុងសាររបស់អ្នកប្រើប្រាស់ដទៃដែរ។ អាសយដ្ឋានអ៊ីមែលទាំងនេះក៏ដូចជាសារនានាដែលផ្ញើទៅបញ្ជីសារអាចនឹងត្រូវថតចម្លងដើម្បីរក្សាទុក និងអាចរកានជាសាធារណៈជារៀងរហូត។
- តាមរយៈ OTRS៖
- អាសយដ្ឋានអ៊ីមែលខ្លះ (ដូចជា info-en at wikimedia dot org) ផ្ញើបន្តអ៊ីមេលទៅកាន់ក្រុមអ្នកស្ម័គ្រចិត្តដែលមូលនិធិទុកចិត្ត ដើម្បីប្រើប្រព័ន្ធចែកសំបុត្រ ដូចជាOTRSជាដើម ក្នុងការឆ្លើយតប។ អ៊ីមែលដែលផ្ញើតាមប្រព័ន្ធនេះ មិនអាចមើលបានជាសាធារណៈទេ ប៉ុន្តែអ្នកស្ម័គ្រចិត្តដែលជ្រើសតាំងដោយមូលនិធិមានលទ្ធភាពមើលវាបាន។ ក្រុមអ្នកគ្រប់គ្រងប្រព័ន្ធចែកសំបុត្រអាចពិភាក្សាពីខ្លឹមសាររបស់អ៊ីមែលទទួលបាន ជាមួយអ្នករួមចំណែកផ្សេងទៀតក្នុងគោលបំណងឆ្លើយតបអោយមានប្រសិទ្ធភាព។ អ៊ីមែលទៅកាន់អាសយដ្ឋានឯកជនរបស់សមាជិកគណកម្មាភិបាលនិងទៅកាន់បុគ្គលិករបស់មូលនិធិ ក៏នឹងត្រូវផ្ញើបន្តទៅកាន់ក្រុមការងារOTRSដែរ។ សារនិងអាសយដ្ឋានអ៊ីមែលទាំងនេះអាចនឹងត្រូវរក្សាទុកដោយសមាជិករបស់ក្រុមការងារOTRS និងសេវាកម្មអ៊ីមែលទាំងឡាយដែលពួកគេប្រើ និងអាចអោយគេមើលវាបានជារៀងរហូត។
- តាមរយៈ IRC៖
- ប៉ុស្ដិ៍ IRC មិនមែនជាផ្នែកផ្លូវការរបស់មូលនិធិវិគីមេឌាទេ ហើយក៏មិនដំណើរការដោយម៉ាស៊ីនបម្រើការរបស់ Wikimedia ដែរ។ អាសយដ្ឋានIPរបស់អ្នកប្រើប្រាស់ដែលជជែកគ្នាតាមរយៈសេវាកម្មបែបនេះ នឹងត្រូវលាតត្រដាងអោយអ្នកចូលរួមផ្សេងទៀតមើលឃើញ។ ភាពឯកជនរបស់អ្នកប្រើប្រាស់IRC នៅតាមប៉ុស្ដិ៍នីមួយៗ អាចការពារបានតាមគោលការណ៍រៀងៗខ្លួនរបស់សេវាកម្មនិងប៉ុស្ដិ៍ទាំងនោះ។ ប៉ុស្តិ៍ផ្សេងគ្នាមានគោលការណ៍ផ្សេងគ្នាស្ដីពីការគួរឬមិនគួរផ្សព្វផ្សាយកំណត់ហេតុ។
ការចូលមើលនិងផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងអត្តសញ្ញាណផ្ទាល់ខ្លួន
[កែប្រែ]- ការចូលមើល៖
- គម្រោងនេះដំណើរការជាបឋមដោយអ្នករួមចំណែកស្ម័គ្រចិត្ត។ អភ័យឯកសិទ្ធិប្រើប្រាស់ពិសេសត្រូវបានផ្ដល់ជូនអ្នកប្រើប្រាស់ស្មោះស្ម័គ្រអស់ពីចិត្ត។ ឧទាហរណ៍ កម្រិតទៅការចូលទៅមើលក្នុងវិគីភីឌាភាសាខ្មែរ ត្រូវបានកំណត់ដោយវត្តមានរបស់អ្នកប្រើប្រាស់នៅក្នុង«ក្រុមអ្នកប្រើប្រាស់»ច្រើនប៉ុណ្ណា។ សិទ្ធិក្រុមអ្នកប្រើប្រាស់និងសមាជិកក្រុម
- អ្នកប្រើប្រាស់ដទៃទៀតដែលអាចមានសិទ្ធិចូលមើលព័ត៌មានទាក់ទិននឹងអត្តសញ្ញាណឯកជនរួមមានជាអាទិ៍ អ្នកប្រើប្រាស់ដែលអាចប្រើមុខងារ CheckUser និង Oversight អ្នកប្រើប្រាស់ជាប់ដោយការបោះឆ្នោតក្នុងសហគមន៍គម្រោងអោយមាននាទីជាអ្នកថែទាំប្រព័ន្ធឬArbitrator បុគ្គលិកមូលនិធិ កម្មាភិបាល បេក្ខជនដែលគេតែងតាំង អ្នកម៉ៅការនិងភ្នាក់ងារដែលជួលដោយមូលនិធិ អ្នកអភិវឌ្ឍន៍ និងអ្នកមានសិទ្ធិថ្នាក់ខ្ពស់ក្នុងការចូលមើលម៉ាស៊ីនបម្រើការ។
- ការចូលមើលនិងការផ្សព្វផ្សាយព័ត៌មាននេះត្រូវគ្រប់គ្រងដោយគោលការណ៍នៃការចូលមើលទិន្នន័យមិនសាធារណៈ ក៏ដូចជាគោលការណ៍ចំចំនុចមួយចំនួនដែលគ្រប់គ្រងមុខងារដែលចោទឡើង។ ការចែករំលែកព័ត៌មានជាមួយអ្នកប្រើប្រាស់មានអភ័យឯកសិទ្ធិពិសេស មិនចាត់ទុកជា «ការរួមចំណែក»ទេ។
- ការផ្សព្វផ្សាយ៖ គោលការស្ដីការផ្សាព្វផ្សាយទិន្នន័យ
- គោលការណ៍របស់ Wikimedia កំណត់ថាទិន្នន័យទាក់ទិននឹងអត្តសញ្ញាណផ្ទាល់ខ្លួន ដែលប្រមូលដោយកំណត់ហេតុម៉ាស៊ីនបម្រើការ ឬតាមរយៈកំណត់ត្រានៅក្នុងទិន្នន័យតាមរយៈមុខងារ CheckUser ឬក៏តាមវិធីមិនអាចប្រើជាសាធារណៈណាមួយ អាចនឹងត្រូវអ្នកស្ម័គ្រចិត្តឬបុគ្គលិកWikimedia ផ្សព្វផ្សាយនៅក្នុងករណីដូចខាងក្រោម៖
- ដើម្បីឆ្លើយតបតាមដីការច្បាប់មានសុពលភាព ឬការស្នើសុំបែបកាតព្វកិច្ច ធ្វើឡើងដោយការអនុវត្តន៍នីតិវិធី។
- ដោយមានការអនុញ្ញាតពីអ្នកប្រើប្រាស់ដែលមានផលប៉ះពាល់។
- នៅពេលចាំបាច់ដើម្បីស៊ើបអង្កេតលើការប្ដឹងពីការបំពានច្បាប់។
- ពេលដែលព័ត៌មានទាក់ទិននឹងការបើកមើលទំព័រដោយកម្មវិធីspiderឬរូបយន្ត ហើយការផ្សព្វផ្សាយអោយគេឯងដឹងលឺ ជាការចាំបាច់ដើម្បីរកអោយឃើញរួចដោះស្រាយបញ្ហាបច្ចេកទេសនានា។
- នៅពេលដែលអ្នកប្រើប្រាស់បំផ្លិចបំផ្លាញទំព័រឬធ្វើទង្វើរំខានគេជាប្រចាំ នោះទិន្នន័យនឹងត្រូវផ្សាយទៅក្រុមហ៊ុនផ្ដល់សេវាកម្ម ឬអង្គភាពទី៣ដើម្បីជួយដាក់ការរាំងខ្ទប់IPអោយចំគោលដៅ ឬជួយសម្រាប់រៀបពាក្យបណ្ដឹងទៅក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណិតដែលពាក់ព័ន្ធ។
- នៅពេលដែលចាំបាច់សមហេតុផល ក្នុងការការពារសិទ្ធិ ទ្រពសម្បត្តិ ឬសុវត្ថិភាពរបស់ translatewiki.net ក៏ដូចជាអ្នកប្រើប្រាស់របស់ខ្លួននិងសាធារណជនទាំងមូល។
- លើកលែងតែករណីដូចមានចែងខាងលើ គោលការណ៍របស់ translatewiki.net នឹងមិនអនុញ្ញាតអោយមានការចែកចាយព័ត៌មានទាក់ទិននឹងអត្តសញ្ញាណផ្តាល់ខ្លួនទេ ទោះក្រោមកាលៈទេសៈណាក៏ដោយ។
- ការចូលមើលដោយអ្នកទី៣ និងការផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ចុះឈ្មោះហើយ ពេលមានការបង្គាប់តាមនីតិវិធី៖
- ក្នុងគោលការណ៍ជាទូទៅ ការចូលមើលនិងការថែរក្សាទុកទិន្នន័យទាក់ទិននឹងអត្តសញ្ញាណផ្ទាល់ខ្លួននៅក្នុងគម្រោងទាំងអស់ នឹងត្រូវធ្វើឡើងជាអប្បបរមា ហើយនឹងត្រូវប្រើប្រាស់ជាលក្ខណៈផ្ទៃក្នុងប៉ុណ្ណោះ ដើម្បីបម្រើដល់សុខុមាលភាពរបស់គម្រោង។ ទោះជាបែបនេះក៏ដោយ ជាយថាហេតុមូលនិធិ អាចទទួលបានដីការឬសំណើបែបកាតព្វកិច្ចពីភ្នាក់ងារអនុវត្តនីតិវិធី តុលាការ ឬអង្គភាពរដ្ឋាភិបាលដែលមានឋានៈស្មើ ដែលតម្រូវអោយបង្ហាញព័ត៌មានអំពីអ្នកប្រើប្រាស់ចុះឈ្មោះហើយ និងត្រូវបង្ខំតាមច្បាប់អោយអនុវត្តតាម។ ក្នុងហេតុការមានការស្នើតាមច្បាប់បែបនេះមូលនិធិនឹងប្រឹងប្រែងផ្ដល់ដំណឹងជូនអ្នកប្រើប្រាស់ប៉ះពាល់ ក្នុងរវាង៣ថ្ងៃធ្វើការ បន្ទាប់ពីបានទទួលដីការបង្គាប់ ដោយផ្ញើអ៊ីមែលប្រាប់ដំណឹងនេះតាមរយៈអាសយដ្ឋានអ៊ីមែល (បើមាន) ដែលអ្នកប្រើប្រាស់ប៉ះពាល់បានដាក់ក្នុងទំព័រចំណង់ចំណូលចិត្តរបស់ខ្លួន។
- មូលនិធិមិនអាចផ្ដល់ដំបូន្មានទាក់ទិននឹងច្បាប់ឬការឆ្លើយតបដ៏សមស្របទៅនឹងដីការនោះ ដល់អ្នកប្រើប្រាស់ដែលបានទទួលការផ្ដល់ព័ត៌មានបែបនេះទេ។ ទោះជាបែបនេះក៏ដោយ មូលនិធិ កត់សម្គាល់ថាអ្នកប្រើប្រាស់មានសិទ្ធិតាមផ្លូវច្បាប់ក្នុងការតវ៉ាឬដាក់កំហិតព័ត៌មាននេះនៅក្នុងតុលាការ ដោយការដាក់ញត្តិធ្វើនិរាករណ៍ដីការនោះ។ អ្នកប្រើប្រាស់ដែលប្រាថ្នាប្រឆាំងនឹងដីការឬសំណើបែបកាតព្វកិច្ចនោះ គួរតែស្វែងរកភ្នាក់ងារផ្ដល់ដំបូន្មានផ្លូវច្បាប់ទាក់ទិននឹងសិទ្ធិនិងនីតិវិធីដែលអនុវត្តបាន។
- បើសិនជាមូលនិធិទទួលបានញត្តិដាក់នៅតុលាការអោយធ្វើនិរាករណ៍ ឬក៏ដាក់កំហិតដល់ដីការ ស្របតាមការទាមទាររបស់មេធាវីរបស់អ្នកប្រើប្រាស់ នោះមូលនិធិ នឹងមិនបង្ហាញព័ត៌មានដែលគេស្នើនោះទេរហូតដល់ មូលនិធិបានទទួលបទបញ្ជាមួយទៀតអោយធ្វើបែបនោះ។.
- អ្នកប្រើប្រាស់ដែលបានចុះឈ្មោះមិនតម្រូវអោយផ្ដល់អាសយដ្ឋានអ៊ីមែលនោះទេ។ តែពេលដែលអ្នកប្រើប្រាស់ប៉ះពាល់ មិនបានផ្ដល់អាសយដ្ឋានអ៊ីមែលទេនោះមូលនិធិនឹងមិនអាចផ្ដល់ដំណឹងជូនតាមរយៈសារជាឯកជនដែរ ពេលដែលយើងខ្ញុំបានទទួលការស្នើសុំពីការអនុវត្តន៍នីតិវិធីអោយបង្ហាញព័ត៌មានទាក់ទិននឹងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះ។
ការបដិសេធ
[កែប្រែ]មូលនិធិវិគីភីឌាជឿថាការថែរក្សានិងអភិរក្សភាពឯកជនរបស់ទិន្នន័យអ្នកប្រើប្រាស់ មានតម្លៃខ្លាំងណាស់។ គោលការណ៍ស្ដីពីភាពឯកជននេះ រួមជាមួយគោលការណ៍ផ្សេងទៀត សេចក្ដីសម្រេចចិត្ត និងសកម្មភាពរបស់មូលនិធិ មានជំហរប្រឹងប្រែងយ៉ាងមោះមុតដើម្បីការពារសុវត្ថិភាពដល់ព័ត៌មានអ្នកប្រើប្រាស់ជាចំពោះ ដែលបានប្រមូលនិងថែរក្សាទុកដោយម៉ាស៊ីនបម្រើការរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ មូលនិធិមិនអាចធានាថាព័ត៌មានរបស់អ្នកប្រើប្រាស់នឹងនៅជាសម្ងាត់១០០%ទេ។ យើងខ្ញុំដឹងថា ទោះជាយើងខ្ញុំមានកិច្ចប្រឹងប្រែងយ៉ាងមោះមុតដើម្បីការពារព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់យ៉ាងណាក៏ដោយ ក៏នៅតែអាចមានបុគ្គលដែលមានចេតនាបង្កើតកម្មវិធីឈ្លេចរកទិន្នន័យឬប្រើគ្រប់វិធីសាស្ត្រដើម្បីជីករកព័ត៌មានទាំងនោះរួចផ្សព្វផ្សាយទាល់តែបាន។ ហេតុនេះ មូលនិធិគ្មានលទ្ធភាពធានាចំពោះការចូលមើលមិនស្របច្បាប់នូវព័ត៌មានដែលទទួលបានពេលចូលរួមក្នុងគម្រោងទាំងឡាយរបស់មូលនិធិ ក៏ដូចជាសហគមន៍ពាក់ព័ន្ធទេ។