ឆាបឆេះអាគារស្នាក់នៅមួយកន្លែងជិតព្រំដែន ផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់

ប៉ៃលិន៖ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ការឆាបឆេះនេះនៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ មានករណី អគ្គីភ័យ(ផ្ទុះសេរខ្សែរភ្លើង) ០១ករណី កើតឡើងត្រង់ចំណុចសណ្ឋាគារ ម្គុជពេជ្រ២ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយម្ចាស់ទីតាំង ឈ្មោះ ជា គា ភេទប្រុស អាយុ ៦៣ឆ្នាំ ទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឆេះខូចខាតអស់ ០២បន្ទប់ កុំព្យូទ័រលេីតុចំនួន 3 ឈុត និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់មួយចំនួន ។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង។
បច្ចុប្បន្ន អគ្គីភ័យត្រូវបានគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង ១៣ និង ៤០នាទី ថ្ងៃខែឆ្នាំដដែល។ លោកអភិបាលស្រុកបានបន្តថា ក្រោមការចង្អុលបង្ហាញនិងណែនាំពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនក្នុងការដឹកនាំកម្លាំងសមត្ថកិច្ចក្នុងនាមគណ:បញ្ជាការកងឯកផាពស្រុកចុះជួយសង្គ្រោះរាល់មានបញ្ហាផ្សេងៗពិសេសគឺគ្រោះអគ្គីភ័យនេះតែម្តង៕
ដោយ៖ សុខ វិច្ឆ័យ














