ជំងឺ
វេជ្ជបណ្ឌិតជំនាញផ្នែកសើស្បែក អ៊ុន សូលីដា ប្រាប់ វិធីសាស្រ្តព្យាបាលមុនខ្នង
Thida Pet
April 18 2023
944 views

សុភាពនារីណាខ្លះកំពុងមានបញ្ហាឡើងមុនពេញខ្នងយូរឆ្នាំ មិនបាត់?ជាទូទៅ មុនខ្នងគឺជាបញ្ហាធំមួយសម្រាប់នារីអាចថាជា បញ្ហាខ្លាំងជាងកើតមុននៅលើមុខទៅទៀត ពិបាកទាំងការស្លៀកពាក់ ប៉ះពាល់ទាំងអារម្មណ៍ អ្វីដែលពិបាកបំផុតនោះ ព្យាបាលមិនជានៅកើតពេញខ្នងមិនព្រមបាត់រាប់ឆ្នាំ។

ជាការពិតណាស់ យោងតាមរយៈកិច្ចសម្ភាសន៍របស់ក្រុមការងារចាបបៃតង ជាមួយវេជ្ជបណ្ឌិត អ៊ុន សូលីដា ជាវេជ្ជបណ្ឌិត ឯកទេសសើស្បែកជំនាន់ទី៤នៅសាលាវិទ្យាសាស្រ្តសុខាភិបាលបានចែករំលែកទាក់ទងនិងប្រធានបទ ជំងឺមុនខ្នង

វេជ្ជបណ្ឌិត អ៊ុន សូលីដា បានរៀបរាប់ថា មូលហេតុនៃការកើតមុនខ្នង ជាទូទៅមានបែងចែកជាពីប្រភេទមូលហេតុទី1 បង្ករឡើងដោយការរលាកដោយពពួកមេរោគ ដូចជា (បាតេរី វីរ៉ុស ផ្សិត រឺ ប៉ារាសុីត )។ ទី២មុខខ្នងបង្កឡើងពីការប្រើប្រាស់ផលិតផលមួយចំនួនដែលបណ្ដាលឱ្យកកើតមុនខ្នងឡើងមក ដែលមិនមែនទាក់ទងនឹងការឆ្លងរោគឡើយ។

ទី៣បង្កឡើងដោយការរស់នៅប្រចាំថ្ងៃ (ឧស្សាហ៍បែកញើសឬចូលចិត្តប្រើប្រាស់ទឹកក្ដៅ និងស្ទឹម) ដែលជាហេតុបង្កឱ្យរលាកគល់រោម នាំឱ្យកកើតមុនខ្នងឡើងមក តែករណីនេះ មិនមែនអ្នកកើតមុនខ្នងមិនអាចទៅស្ទីមសូនា បាននោះឡើយ តែត្រូវកាត់បន្ថយមានន័យថា ប្រសិនណា កំពុងតែឡើងមុនខ្លាំងអាចព្យាបាលឱ្យជាសះឬក៏ធូរស្បើយជាងមុន ចាំទៅស្ទីមពេលក្រោយចៀសវាងមានហានិភ័យខ្លាំងជាងមុនឡើងមក។ វេជ្ជបណ្ឌិតបានណែនាំមកបន្ថែមថា ប្រសិនណាមានករណីឡើងមុនខ្នងខ្លាំងខុសធម្មតា មានទំហំធំ​ឡើងពេញខ្នង សូមប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ ព្រោះអាចជាសញ្ញានៃជំងឺផ្សេងៗ ដូចជាជំងឺមហារីក ជំងឺអេដសន៍ជាដើម សូមកុំទុកនិងធ្វើការព្យាបាលមុនខ្នងដោយខ្លួនឯង ។

ចំពោះការព្យាបាលមុនខ្នងជាទូទៅ ប្រសិនណាកើតមុនខ្លាំងពេញខ្នង គឺមិនអាចព្យាបាលដោយការប្រើប្រាស់ផលិតផលអាចជាសះស្បើយនោះទេ សូមបងប្អូនត្រូវដឹង ទាល់តែមកជួបជាមួយគ្រូពេទ្យជំនាញផ្នែកសើស្បែកជាមុនសិន ដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះវេជ្ជបណ្ធិតបានបញ្ជាក់ថា ប្រសិនណាមុនធំ មានផ្ទុះជាដើម កុំបារម្ភអាចព្យាបាលឆាប់បាត់នោះទេ យូរតែការព្យាបាលស្នាមមុនតែប៉ុណ្ណោះដូច្នេះសូមកុំព្យាយាមកេះមុន។ មួយវិញទៀត អ្នកដែលមានបញ្ហាកើតមុនខ្នងគឺជាប្រភេទស្បែកដែលងាយឡើងប្រេង ដូច្នេះនៅពេលមានបែកញើសសូមប្រញាប់លាងសម្អាតខ្លួនជាមួយសាប៊ូឱ្យបានស្អាត​តែសូមប្រើប្រាស់ប្រភេទសាប៊ូ ដែលអាចកាត់បន្ថយជាប្រេងលើស្បែក និង កុំព្យយាមកេះ ព្រោះអាចបណ្ដាលឱ្យបានកើតស្នាមពិបាកព្យាបាលជាងមុនទ្វេដង។ ម្យ៉ាងវិញទៀត កុំព្យាយាមប្រើប្រាស់ផលិតផល តាមគ្នា ព្រោះប្រភេទស្បែករបស់យើងមិនដូចគ្នា នោះទេ ទោះបីជាគេប្រើប្រាស់ផលិតផលនេះត្រូវតែយើងមិនប្រាកដថាប្រើនប្រាស់ត្រូវដូចគេនោះទេ៕

ជាចុងក្រោយប្រសិនណាមានបញ្ហាមុនខ្នងសូមបងប្អូន ប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការព្យាបាលត្រឹមត្រូវ កុំព្យាយាមព្យាបាលដោយខ្លួនឯង កុំប្រើប្រាស់ផលិតផលតាមគ្នាហើយ​ ពេលបែកញើសត្រូវព្យាយាមងូតទឹកសម្អាតខ្លួនឱ្យបានលឿនបំផុត ៕

អត្ថបទដោយ៖ ប៉ែត ធីតា

Body acne: what causes it – including hot, humid weather – and five of the  best products to treat it | South China Morning Post

 

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1258

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
8.6 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
755 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
944 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
704 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.5 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
221 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 19 2024
អ្នកចិត្តសាស្រ្តប្រាប់ថា អ្នកផ្នត់គំនិតបែបនេះ ដោះសម្ពាធឱ្យចិត្តអ្នករស់នៅក្នុងក្តីសុខ
#ព័ត៌មានDecember 19 2024
កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
#អត្ថបទ PRDecember 19 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
#កីឡាDecember 18 2024
វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
#កីឡាDecember 18 2024
ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
#អាហារDecember 17 2024
អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

[email protected]

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia