កច្ចានគោត្តសូត្រ៖ ភាពខុសគ្នារវាងកំណែនានា
បានបង្កើតទំព័រដែលផ្ដើមដោយ == កច្ចានគោត្តសូត្រទី ៥ == [៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី ... គ្រានោះ ព្រះកច្ចាយនគោត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក... |
(គ្មានភាពខុសគ្នា)
|
កំណែនៅ ម៉ោង២០:១៧ ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣
កច្ចានគោត្តសូត្រទី ៥
[៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី ... គ្រានោះ ព្រះកច្ចាយនគោត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះកច្ចាយនគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុប៉ុន្មានយ៉ាង ។
[៤៣] ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែកពីរយ៉ាងគឺ អត្ថិភាព (សស្សតទិដ្ឋិ) ១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ) ១ ។ ម្នាលកច្ចានៈ នត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវហេតុជាទីកើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ ។ ម្នាលកច្ចានៈ អត្ថិភាពក្នុងលោក រមែងមិនមានដល់បុគ្គលដែលឃើញ នូវទីរលត់នៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ជំពាក់ដោយឧបាយ ឧបាទាននិងសេចក្តីប្រកាន់មាំ ចំណែកខាងអរិយសាវ័កនេះ រមែងមិនចូលទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាន នូវឧបាយនិងឧបាទាន នូវការតាំងទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំនិងអនុសយក្កិលេសនោះៗថា ខ្លួនរបស់អាត្មាអញដូច្នេះឡើយ ។ ឧបាទានក្ខន្ធទុក្ខ កាលកើតក៏កើតឡើង ឧបាទានក្ខន្ធទុក្ខ កាលរលត់ក៏រលត់ទៅ ព្រោះហេតុនោះ ទើបអរិយសាវ័កមិនសង្ស័យ មិនងឿងឆ្ងល់ឡើយ ។ ញាណរបស់អរិយសាវ័កនោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិនបាច់ជឿពាក្យ បុគ្គលដ៏ទៃឡើយ ។ ម្នាលកច្ចានៈ សម្មាទិដ្ឋិ កើតមានដោយ ហេតុប៉ុណ្ណេះឯង ។
[៤៤] ម្នាលកច្ចានៈ ទីបំផុតទី ១ នេះ ថា វត្ថុទាំងពួងមាន ទីបំផុតទី ២ នេះ ថា វត្ថុទាំងពួងមិនមាន ។ ម្នាលកច្ចានៈ តថាគតមិនអាស្រ័យនូវទីបំផុតទាំងពីរនុ៎ះទេ តែងសំដែងនូវធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ។បេ។ ការកើតឡើងព្រមនៃកងទុក្ខ ទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាសនិងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។
ចប់សូត្រ ទី ៥ ។
ឯកសារយោង
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > អាហារវគ្គ > កច្ចានគោត្តសូត្រទី៥ (បិដកលេខ៣១ ឃ្នាប 42-44 ទំព័រទី ៣៥)
To Kaccāna Gotta Kaccānagotta Sutta (SN 12:15)
พระไตรปิฎกเล่มที่ ๑๖ > พระสุตตันตปิฎกเล่มที่ ๘ > สังยุตตนิกาย > นิทานวรรค > กัจจานโคตตสูตร