Jump to content

សុត្តន្តបិដក

ពីវិគីភីឌា

ព្រះត្រ័យបិដក > សុត្តន្តបិដក

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         

សុត្តន្តបិដក ឬ ​ព្រះសូត្រ គឺ​ជា​ឈ្មោះ​គម្ពីរ​ក្នុងព្រះពុទ្ធ​សាសនា​មួយ​ផ្នែក​ ក្នុង​ចំណោម​គម្ពីរ​ព្រះត្រ័យបិដកទាំង​ ៣ ផ្នែក ។ គេ​ចែក​គម្ពីរ​ក្នុង​ព្រះសូត្រជា ​​​៥ ​ផ្នែក​ គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ​ និង ខុទ្ទកនិកាយ

ទីឃនិកាយ (Digha Nikaya) (សៀវភៅ​ភាគ១៥ ដល់​ភាគ១៩) គឺ​ជា​និកាយ​ដែល​មាន​សូត្រ​​ទាំង​អស់​ចំនួន ៣៤ សូត្រ មាន​ព្រហ្មជាលសូត្រ​ជា​ដើម និង​ត្រូវ​បាន​​ចាត់​ចំណែក​​ជា ​៣ ​វគ្គ ។ និកាយ​នេះ​មាន​ឈ្មោះ​ថា​ទីឃនិកាយ ព្រោះ​ជា​ទី​ប្រជុំ និង​ជា​ទី​នៅ​របស់​សូត្រ​ទាំង​ឡាយ​ដែល​មាន​ខ្នាត​វែង ។

មជ្ឈិមនិកាយ (Majjhima Nikaya) (សៀវភៅ​ភាគ២០ ដល់​ភាគ២៨) ជា​និកាយ​ដែល​មាន​សូត្រ​១៥២ ​សូត្រ មាន​មូល​បរិយាយ​សូត្រ​ជា​ដើម ។ ជា​និកាយ​ដែល​មាន​ខ្នាត​កណ្តាល ចាត់​ជា​១៥​វគ្គ។

សំយុត្តនិកាយ (Samyutta Nikaya) (សៀវភៅ​ភាគ២៩ ដល់​ភាគ៣៩) គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៧.៧៦២ សូត្រ មាន​​ឱឃតរណសូត្រ​ជាដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ទេវតា​សំយុត្ត​ជាដើម។

អង្គុត្តរនិកាយ (Anguttara Nikaya) (សៀវភៅ​ភាគ៤០ ដល់​ភាគ៥១)​ គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៩៥៥៧ សូត្រ មាន​ចិត្ត​បរិយាទាន​សូត្រ​ជា​ដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ការ​បន្ថែម​ឡើង ចែក​ជា​ពួក​ៗ។

ខុទ្ទកនិកាយ (Khuddaka Nikaya) (សៀវភៅ​ភាគ៥២ ដល់​ភាគ៧៧) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​ភាគ៥២ រហូត​ដល់ភាគ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ សៀវភៅ "ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា " (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ធកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​សុត្តន្តបិដក​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។ គម្ពីរ​ដើម​ទាំង​ ៤ នៅ​ក្នុង​សុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។

ហេតុដែលព្រះពុទ្ធ​តាំង​ព្រះសូត្រ

[កែប្រែ]

ហេតុ​ដែល​នាំ​អោយ​ព្រះ​អង្គ​សំដែង​ព្រះ​សូត្រ​ មាន​៤​ប្រការ​គឺ

  1. អត្តជ្ឈាសយ ប្រព្រឹត្ត​ទៅ​តាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះ​អង្គ។ ក្នុងបណ្តា​ហេតុ​៤​ប្រការ​នេះ ព្រះសូត្រ​ណា​ដែល​អ្នក​ដទៃ​មិន​បាន​ទូល​អារាធនា ព្រះ​អង្គ​ត្រាស់​ទេសនា​ដោយ​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ​ឯង​តែ​ម្យ៉ាង (មាន អាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋានសូត្រ មហាសឡាយតនវិភង្គសូត្រ អរិយ​វង្សសូត្រ ជាដើម) ឈ្មោះថា មាន​ហេតុដែល​ទ្រង់​តាំង​ឡើង​អោយ​ប្រព្រឹត្ត​ទៅតាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ។
  2. បវជ្ឈាសយ ប្រព្រឹត្ត​ទៅ​តាម​អធ្យាស្រ័យ​របស់​អ្នក​ដទៃ។ គឺ​ទ្រង់​សម្លឹង​មើល​ឧបនិស្ស័យ​ អធ្យាស្រ័យ ការ​ពេញ​ចិត្ត ការ​ចូលចិត្ត អភិនិហារ នឹង​ភាវៈ​ដែល​នឹង​ត្រាស់​ដឹង​បាន​របស់​ជន​ពួក​ដទៃ ថា​គួរ​សម្តែង​ធម៌​បែបណាដើម្បី​អាច​ញុំាង​ជន​ទាំង​នោះ​អោយ​សម្រេច​មគ្គ​ផល​បាន។
  3. បុច្ឆាវសិក ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​ការ​សួរ។ ពួក​បរិស័ទទាំង​ឡាយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ដោយ​ចំងល់​ណា​នីមួយ ហើយ​បាន​ទូលសួរ​ដល់​ព្រះ​អង្គ ទ្រង់​ក៏​សម្តែង​ធម៌​ទេសនាទៅ​តាម​អំណាច​នៃ​ការ​សួរ​នោះ។
  4. អគ្គុប្បត្តិក ប្រព្រឹត្ត​ទៅ​ដោយ​ហេតុ​ដែល​កើត​ឡើង។ គឺ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​អាស្រ័យ​ហេតុ​ការណ៍​ដែល​កើត​ឡើង ទើប​ត្រាស់​ទេសនា។

ឯកសារយោង

[កែប្រែ]
  1. ព្រះ​ត្រៃ​បិដក បាលី-ខ្មែរ របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ [១]
  2. អាន​ឬស្តាប់​នៅ​គេហទំព័រ ព្រះ​ធម៌​សម្រាប់​ខ្មែរ [២]
  3. អដ្ឋកថា សុមង្គលវិលាសិនី (ពុទ្ធសករាជ ២៥៥៣)
  4. ព្រះត្រៃបិដក​ជា​ភាសា ថៃ [៣]
  5. គេហទំព័រ​​ពុទ្ធសាសនា​ជា​ភាសា​ អង់គ្លេស [៤]
  6. គេហទំព័រ​ពុទ្ធសាសនា​ជា​ភាសា ​អង់គ្លេស [៥]
  7. ឯកសារ ខុទ្ទកនិកាយ របស់​​វិគីភីឌា ជា​ភាសា ​អង់គ្លេស [៦]