Jump to content

Joomla!

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:០៧ ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយ Johannnes89 (ការពិភាក្សា | ការរួមចំណែក) (-crosswiki linkspam)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
Joomla!
អ្នកអភិវឌ្ឍOpen Source Matters
ចេញផ្សាយដំបូង១៧ ខែសីហា 2005
Stable releaase5.2.1 / 7 ខែវិច្ឆិកា 2024[]
សរសេរក្នុងPHP, JavaScript
ប្រព័ន្ធប្រតិបត្តិការMicrosoft Windows, Unix-like operating system
ប្រភេទcontent management system
អាជ្ញាបណ្ណGNU General Public License, version 2.0 or later
គេហទំព័រhttps://www.joomla.org

ព័ត៌មាន​សង្ខេប

[កែប្រែ]

Joomla! គឺ​ជា ប្រព័ន្ធ​គ្រប់​គ្រងអត្ថបទលើ​គេហទំព័រ ដែល​បាន​ចូល​ក្នុង​ទី​ផ្សារ​កម្ពុជា​មុន​គេ។ វា​មាន​លក្ខណៈ​ងាយ​ស្រួល​ប្រើ ផ្នែក​គ្រប់​គ្រង(back-end) មាន​ទំហំ​ស្រឡះ។ លើស​ពី​នេះ វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​ភាសា​ខ្មែរ​ផង​ដែរ ដែល​បាន​ធ្វើ​ការ​បក​ប្រែ​ដោយ​ក្រុម JUGCAM(Joomla! User Group of Cambodia) បាន​ពេញ​លេញ​គ្រប់​គ្រាន់។ Joomla! គឺ​ជា​គម្រោង​ក្រោយ​របស់ Mambo។

Joomla! បាន​បង្កើត​ចេញ​នូវ​កំណែ​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៥ ដោយ​បាន​ប្ដូរ​ស្លាក​សញ្ញា​របស់ Mambo កំណែ 4.5.2.3 ហើយ​ក៏​បាន​កែ​នូវ​ចំណុច​កំហុស​មួយ​ចំនួន​របស់ Mambo កំណែ​នោះ​ផង​ដែរ។

Joomla! បាន​ដាក់​ឲ្យ​ប្រើ​នូវ​កំណែ 1.5 នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៨។

Joomla! កំណែ 1.6.0 បាន​ដាក់​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១។ ហើយ​កំណែ​នេះ​បាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត និង​បាន​បង្កើន​ប្រសិទ្ធភាព​នៃ​ផ្នែក​គ្រប់​គ្រង បាន​ស្រស់​ស្អាត​ជាង​មុន។

Joomla! កំណែ 1.7.0 នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ​ក្រោយ​ខែ​កក្កដា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

លក្ខណៈ​ពិសេស​របស់ Joomla!

[កែប្រែ]
  • ការ​គ្រប់​គ្រង​សមាជិក (User Management)៖ Joomla! មាន​នូវ​ប្រព័ន្ធ​ចុះ​ឈ្មោះ ដែល​អាច​ឲ្យ​សមាជិក​ផ្សេងៗ អាច​ចូលរួម​សរសេរ​អត្ថបទ ឬ ចូល​រួម​ក្នុង​តំបន់​បណ្ដាញ​របស់​យើង​ក្នុង​គោលការណ៍​ពិភាក្សា​អំពី​អ្វីមួយ។ ហើយ​មាន​ប្រភេទ​សមាជិក​ចំនួន ៩ ផ្សេងៗ​ពី​គ្នា។
  • ឧបករណ៍​គ្រប់​គ្រង​គ្រឿង​ផ្សាយព័ត៌មាន (Media Manager)៖ ជា​ទី​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក អាច​គ្រប់​គ្រង​រាល់​ឯកសារ​ទាំង​ឡាយ ដែល​បាន​ផ្ទុក​ឡើង​នៅ​ក្នុង​តំបន់​បណ្ដាញ​របស់​អ្នក ហើយ​អាច​ប្រើ​វា​ក្នុង​ការ​ចាប់​យក​រូប​និមួយៗ ទៅ​ដាក់​ក្នុង អត្ថបទ បាន​យ៉ាង​ងាយ​ស្រួល។
  • ឧបករណ៍​គ្រង់​គ្រង​ភាសា (Language Manager)៖ ជា​ទី​កន្លែង​គ្រប់​គ្រង​ភាសា​សម្រាប់​តំបន់​បណ្ដាញ​របស់​អ្នក ហើយ Joomla! ស្គាល់​គ្រប់​ភាសា​នៅ​លើ​ពិភព​លោក​ដោយ​ប្រើ​ប្រភេទ​យូនីកូដ UTF-8 សម្រាប់​ឯកសារ​ភាសា។
  • ការ​គ្រប់​គ្រង​ផ្ទាំង​បដា (Banner Management)៖ អ្នក​នឹង​ទទួល​បាន​ការ​ដាក់​ផ្ទាំង​បដា ផ្សាយ​អ្វី​មួយ ដែល​អ្នក​ចង់​ផ្សាយ ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម ឬ ផលិត​ផល​ណា​មួយ​ជា​ដើម។
  • ការ​បោះ​ឆ្នោត (Polls)៖ ប្រសិន​បើ​អ្នក​ចង់​ស្ទង់​មតិ​អ្នក​ទស្សនា​នានា​នោះ អ្នក​អាច​ប្រើ​លក្ខណៈ​ពិសេស ការ​បោះ​ឆ្នោត ជាមួយ​នឹង​ជម្រើស​ផ្សេងៗ​ទៀត​ជា​ច្រើន។

ការ​ស្វែង​រក (Search)៖ អ្នក​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ស្វែង​រក​មាតិកា​នានា​នៅ​ក្នុង​គេហទំព័រ​របស់​អ្នក។

  • ការ​គ្រប់​គ្រង​តំណ​ភ្ជាប់ (Web Link Management)៖ អ្នក​អាច​ផ្ដល់​ជា​តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​នានា​ដែល​មាន​ប្រយោជន៍ សម្រាប់​អ្នក​ទស្សនា​គេហទំព័រ​របស់​អ្នក ហើយ​អ្នក​ក៏​អាច​ដឹង​អំពី​ចំនួន​ចុច​ទៅ​លើ​តំណ​ភ្ជាប់​ណា​មួយ​ផង​ដែរ។
  • ការ​គ្រប់​គ្រង​អត្ថបទ (Content Management)៖ អ្នក​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល ក្នុង​ការ​គ្រប់​គ្រង​មាតិកា​អត្ថបទ​របស់​អ្នក​នៅ​ក្នុង​គេហទំព័រ។ អ្នក​ក៏​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ចូល​ទស្សនា អាច​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​អត្ថបទ​មួយ​នោះ ហើយ​ពួក​គេ​ក៏​អាច​ចែក​រំលែក​ទៅ​ឲ្យ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ក៏​បាន។ ការ​បង្កើត​អត្ថបទ​និមួយៗ ត្រូវ​បាន​សរសេរ​ឡើង​ជាមួយ​ឧបករណ៍​កែ​សម្រួល WYSIWYG (What You See Is What You Got , អ្វី​ដែល​អ្នក​ឃើញ​គឺ​ជា​អ្វី​ដែល​អ្នក​ទទួល​បាន) ដែល​អ្នក​អាច​ដាក់​រូបភាព, តំណ​ភ្ជាប់​ផ្សេងៗ នៅ​ក្នុង​អត្ថបទ​របស់​អ្នក។ ហើយ​រាល់​អត្ថបទ​របស់​អ្នក ត្រូវ​បាន​រក្សា​ទុក​ជា​ឯកសារ​ប្រើ​យូនីកូដ UTF-8 ដែល​យូនីកូដ​ប្រភេទ​នេះ ស្គាល់​គ្រប់​ភាសា​ទាំង​អស់។
  • ការ​គ្រប់​គ្រង​គម្រូអត្ថបទ (Template Management)៖ ពុម្ព​រូបរាង គឺ​ជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​គេហទំព័រ​របស់​អ្នក មាន​ភាព​ស្អាត និង​មាន​ភាព​ទាក់​ទាញ។ អ្នក​អាច​ប្រើ​ពុម្ព​រូបរាង សម្រាប់​គេហទំព័រ​ទាំង​មូល ឬ អាច​ចែក​ទី​កន្លែង​និមួយៗ​ឲ្យ​ប្រើ​ពុម្ព​រូបរាង​ផ្សេងៗ​គ្នា។ ហើយ​ពុម្ព​រូបរាង​និមួយៗ តែង​មាន​ជម្រើស​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់ អាច​កែ​តម្រូវ​តាម​ចិត្ត។
  • ប្រព័ន្ធ​ជំនួយ​ដែល​បាន​បញ្ចូល​ជា​ស្រេច (Integrated Help System)៖ Joomla! បាន​ដាក់​បញ្ចូល​ប្រព័ន្ធ​ជំនួយ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ ស្វែង​រក​នូវ​កម្រង​អត្ថបទ​ស្ដី​អំពី​ផ្នែក​ណា​មួយ​របស់ Joomla!។
  • ប្រព័ន្ធ​លក្ខណៈ​ពិសេស (System Features)៖ អ្នក​អាច​ដំឡើង​សមាសភាគ (Extensions) ជាមួយ​នឹង FTP ដោយ​មាន​ភាព​ងាយ​ស្រួល ហើយ​មាន​សុវត្ថិភាព។ អាច​បង្កើន​ល្បឿន​បើក​ទំព័រ​និមួយៗ​បាន​តាម ការ​រក្សា​ទុក​ទិន្នន័យ​ទំព័រ​ដោយ​សម្ងាត់ (page caching)។ អ្នក​គ្រប់​គ្រង អាច​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​សមាជិក​ម្នាក់ៗ ឬ ជាមួយ​នឹង​សមាជិក​គ្រប់​គ្នា តាម​រយៈ ប្រព័ន្ធ​ផ្ញើ​សារ​ជា​បណ្ដុំ (mass mailing system)។
  • សមាសភាគ​ដែល​មាន​ភាព​សម្បូរ​បែប (Powerful Extensibility)៖ នេះ​ជា​លក្ខណៈ​ពិសេស មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​កែ​ប្រែ​គេហទំព័រ​របស់​អ្នក តាម​តម្រូវ​ការ។ នៅ​ពេល​បច្ចុប្បន្ន​នេះ Joomla! មាន​សមាសភាគ​ជា​ច្រើន។

អត្ថបទ​យោង

[កែប្រែ]
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  1. "Joomla 5.2.1 Security Release".