Jump to content

ទន្លេគង្គា

ពីវិគីភីឌា
ច្រាំងទន្លេគង្គានៅតំបន់វរនាសិ

ទន្លេគង្គា (ទេវនគរី: गंगा ក័ងកា ភាសាអង់គ្លេស: Ganges ហ្គ៊ែងជីស, Ganga) ជាទន្លេដ៏សំខាន់របស់ឥណ្ឌា ដែលបានប្រសិទ្ធិនាមជាទន្លេសក្តិសិទ្ធិរបស់ជនជាតិហិណ្ឌូ។ ទន្លេនេះមានប្រភពពីភាគខាងជើងរបស់ឥណ្ឌា បរិវេណជួរភ្នំហិមាល័យ ហូរកាត់ភាគឦសានរបស់ឥណ្ឌារួចឆ្ពោះទៅទិសខាងកើត និងរួមជាមួយទន្លេព្រហ្មបុត្រនៅប្រទេសបង់ក្លាដេស មុននឹងហូរចាក់ទៅឈូងសមុទ្របេងកាល់។ទន្លេគង្គាមានប្រវែងប្រហែល 2,510 គីឡូម៉ែត្រ។[]

មជ្ឈមណ្ឌលរួមនៃភាពសក្តិសិទ្ធិ

[កែប្រែ]

គង្គាជាទន្លេសក្តិសិទ្ធិហៅឈ្លោះតាមនាមរបស់ព្រះម៉ែគង្គា ព្រះជាយារបស់ព្រះសិវៈ[] ជនជាតិហិណ្ឌូងូតទឹកក្នុងទន្លេនេះ[] ព្រោះជឿថានឹងនាំមកនូវចិត្តវិញ្ញាណសក្តិសិទ្ធិ។ រាល់ថ្ងៃជនជាតិឥណ្ឌារាប់លាននាក់នឹងមកមាត់ច្រាំងដើម្បីធ្វើការងូតទឹក និងផឹកទឹកដែលបានមកពីក្នុងទន្លេ រួមទាំការដុតសពនៅមាត់ទឹកហើយរោយផេះចូលទៅក្នុងទន្លេ នោះជាមូលហេតុធ្វើឲ្យទន្លេគង្គាត្រូវបានគេចាត់ទុកជាទន្លេកខ្វក់និងរងការបំពុលខ្លាំងបំផុតលើលោក។ តែទោះជាយ៉ាងណាបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ទឹកនៅក្នុងទន្លេគង្គាមានលក្ខណៈពិសេសជាងទន្លេណាៗ គឺមានបរិមាណរបស់អុកស៊ីហ្ស៊ែនរលាយក្នុងទឹកខ្ពស់ ហើយនៅមានអតិសុខុមប្រាណដែលអាចស៊ីវីរុសរួមទាំងមេរោគបាក់តេរីថែមទៀត កានតែមានបរិមាណរបស់កខ្វក់ក្នុងទឹកប៉ុណ្ណា ក៏កាន់តែបន្ថែមបរិមាណចំនួនរបស់អតិសុខុមប្រាណប៉ុណ្ណឹង ហើយធ្វើឲ្យទឹកក្នុងទន្លេគង្គាមានសមត្ថភាពតម្រូវខ្លួនទៅកាន់ភាពប្រក្រតីច្រើនជាងទន្លេទូទៅរហូតដល់25ដង។ []

ទីទំនាបជុំវិញទន្លេគង្គាលាតសន្ធឹងល្វឹងល្វើយ

អំណះអំណាង

[កែប្រែ]
  1. "US TV host takes dig at Ganges". Zeenews.com. 16 December 2009. http://www.zeenews.com/news587747.html។ បានយកមក 4 July 2012. 
  2. Eck 1998, ទ. 146
  3. Eck 1982, ទ. 212
  4. Ganges River Of Life, "Wildest India". កំរងឯកសារតាមអ៊ែននិម៉លភ្លែននេត ដោយទ្រូវិស្ហិន: សៅរ៍ទី 12 កក្កដា 2014