Jump to content

សូរ

ពីWiktionary

សូ សំ. ក្ល. ( ន. ) (ស្វរ “សព្ទ, សំឡេង; ផ្លាស់​ជើង វ (្វ) ក្រោម​តួ ស ជា​ស្រៈ ូ > សូ; បា. សរ”) សព្ទ, សំឡេង; សំឡេង​លាន់​ឮ : សូរ​ភ្លេង, សូរ​ផ្គរ, សូរ​កាំភ្លើង, ឥត​សូរ ។ សូរ​សព្ទ សូរ​សំឡេង​ឬ​សំឡេង​ក្លៀវក្លា, សំឡេង​ខ្លាំង ។ សូរ​សព្ទ​សំនៀង​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ប្រកប​ដោយ​អង្គ ៨ ហៅ​ថា អដ្ឋង្គុបតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះ​ស្រឡំ​ស្មើ​ៗ; ២-ស្រទន់​ពីរោះ; ៣-ឲ្យ​អ្នក​ស្ដាប់​ងាយ​ដឹង​ងាយ​យល់; ៤-គួរ​ឲ្យ​អ្នក​ស្ដាប់​ចង់​ស្ដាប់​មិន​ធុញ​ទ្រាន់; ៥-ក្បោះក្បាយ​មិន​ស្អកស្អា; ៦-មាន​សូរ​និគ្គហិត​មូល​ក្រឡង់; ៧-មាន​សូរ​ជ្រៅ​ក្នុង​ទ្រូង; ៨-ក្រាង​ក្រអៅ ។ សូរ​សៀង (ល. ស្យង, ស. សើ្យង, អ. ថ. ស៎ៀង “សំឡេង”) សូរ​សំឡេង​ឬ​សំឡេង​ភ្លៀង​ក្លា; (រ. ស.) : ព្រះ​សូរ​សៀង ។

--រ៉ៈ បា.; សំ. ( គុ. ) (ឝូរ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាច​ហាន, ដែល​មាន​ចិត្ត​មុត, មោះមុត ។ ន. អ្នក​ក្លៀវក្លា, អ្នក​អង់អាច,... អ្នក​ចម្បាំង ។ (សំ. សូរ) ព្រះ​អាទិត្យ ។ សូរ​ចិត្ត ចិត្ត​ក្លាហាន ។ សូរ​បុរស បុរស​ក្លៀវក្លា; អ្នក​ចម្បាំង ។ សូរ​ពាក្យ ឬ --វាក្យ សម្ដី​ក្លៀវក្លា, សម្ដី​ក្អេងក្អាង; សម្ដី​អ្នក​ក្លៀវក្លា ។ សូរ​ភាព ភាព​ក្លៀវក្លា, សេចក្ដី​អង់អាច ។ សូរ​យុទ្ធ ចម្បាំង​ក្លា​ខ្លាំង ។ សូរ​សីហ​នាទ សីហ​នាទ​ដ៏​ក្លៀវក្លា ។ ព. ប្រ. សព្ទ​បន្លឺ​ឬ​កម្ទរ​ឡើង​ដូច​ជា​សម្រែក​សីហៈ​ក្លៀវក្លា : ព្រះ​រាជ​ឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហ​នាទ (--សូរ៉ៈ--) សំបុត្រ​ប្រកាស​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ ចេញ​ឲ្យ​សាធារណ​ជន​ដឹង​គ្រប់​គ្នា ។ សូរ​សៀង (ស. សើ្យង អ. ថ. ស៎ៀង “សំឡេង”) សំឡេង​ក្លៀវក្លា; (រ. ស.) : ព្រះ​សូរ​សៀង ។ សូរ​សេនា សេនា​ចិត្ត​មុត ។ល។

  1. sound, son អ្វីដែលត្រចៀកយើងស្ដាប់ឮ បន្ទាប់ពីមានការប៉ះគ្នារវាងក្រដាសត្រចៀកនិងវត្ថុភ្ញោច (រលក) ដែលរសាត់តាមអាកាសចេញមកពីគ្រប់ទិសទី [(ដូចរលកលើទឹកដែលរាលធំទៅៗ កាលណាយើងចោលដុំថ្ម ឬ ដុំដី ទៅក្នុងទឹក) ហើយរលកនោះត្រូវបានកើតចេញពីលំញ័រដែលកើតឡើងពីការប៉ះទង្គិចរវាងកម្លាំងអ្វីមួយ (ការទាញ/ការកូតចាប៉ី/ទ្រ), ការគោះ, ការផ្លុំ, ការជ្រុះ, ការបក់បោក,...) ទៅលើវត្ថុអ្វីមួយ (ខ្សែចាប៉ី/ទ្រ, ស្គរ, ខ្លុយ, កម្រាលឥដ្ឋ, ស្លឹកឈើ,...)]។